ប្រកាសអន្តរក្រសួង ស្តីពីការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះបុគ្គលប្រព្រឹត្តល្មើសនឹងច្បាប់ស្តីពីអន្តោប្រវេសន៍ ។ ..អានបន្ត..
យុទ្ធសាស្ត្រ និងនយោបាយប្រយុទ្ធប្រឆាំងអំពើពុករលួយ ផែនការយុទ្ធសាស្ត្រជាតិ ដំណាក់កាលទី៣ (២០២០-២០២៥) ..អានបន្ត..
យុទ្ធសាស្ត្រ និងនយោបាយប្រយុទ្ធប្រឆាំងអំពើពុករលួយ ផែនការយុទ្ធសាស្ត្រ ដំណាក់កាលទី២ (២០១៥-២០២០) ..អានបន្ត..
សេចក្ដីជូនដំណឹង ឯកឧត្តម បណ្ឌិត អ៊ន បញ្ហា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) នឹងចូលរួមក្នុងកិច្ចប្រជុំលេខាធិការដ្ឋានលើកទី ១៨ នៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន ឬហៅកាត់ថាអាស៊ាន-ផេក ASEAN-PAC (ASEAN Parties Against Corruption) ដែលភាគីប្រ៊ុយណេជាម្ចាស់ផ្ទះនិងជាប្រធានដឹកនាំកិច្ចប្រជុំតាមរយៈអនទ្បាញនឹងប្រព្រឹត្តទៅនៅ
ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ។ ..អានបន្ត..
សារលិខិតថ្លែងអំណរគុណរបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ចជូនចំពោះ ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ឺនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលឯកឧត្តមបានផ្ញើសារលិខិតចូលរួមរំលែកទុក្ខបុណ្យសព ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ញឹម តេង ត្រូវជាម្តាយក្មេករបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ដែលបានទទួលមរណភាពនៅថ្ងៃអាទិត្យ ទី៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៣:៤៥ នាទីរសៀល ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។ ..អានបន្ត..
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានដឹកនាំ គណៈប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមដោយផ្ទាល់ក្នុងសន្និសីទប្រឆាំងអំពើពុករលួយថ្នាក់តំបន់ក្រោមការសម្របសម្រួលពីអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម ស្ថាប័នអនុវត្តច្បាប់ និងអយ្យការនៅអាស៊ីអាគ្នេយ៍ ផ្តុំកម្លាំងគា្នដាក់ចេញនូវអនុសាសន៍ពង្រឹងកិច្ចសហបតិបត្តិការលើការងារប្រឆាំងអំពើពុករលួយ និងឧក្រិដ្ឋកម្មឆ្លងដែន នៅទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី ២៩-៣១ ខែសីហា ឆ្នាំ២០២២។ ..អានបន្ត..
ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានផ្ញើសារចូលរួមរំលែកទុក្ខ ជូនលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់មហាឧបាសិកា ញឹម តេង ដែលត្រូវជាម្តាយក្មេកជាទីគោរពស្រឡាញ់ របស់លោកជំទាវកិត្តិសង្គហបណ្ឌិត បានទទួលមរណភាព វេលាម៉ោង ១ និង៤០នាទី រសៀល នាថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយរោគាពាធ។ ..អានបន្ត..
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ មហាវីរយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ដែលត្រូវជាឪពុកបង្កើតជាទីគោរពស្រឡាញ់បំផុត របស់ឯកឧត្តម បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៨:០០នាទី ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយរោគាពាធ។ ..អានបន្ត..
សេចក្តីជូនដំណឹង វគ្គបណ្តុះបណ្តាលស្តីពី «សវនកម្ម និងអធិការកិច្ចហិរញ្ញវត្ថុ» បានរៀបចំដោយ ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃ អ.ប.ព. ដោយទទួលបានការឧបត្ថម្ភពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ចំនួន ៤៩ រូប នៅសណ្ឋាគារ អេមព្រីស អង្គរ ខេត្តសៀមរាប ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកជំទាវ ចិន ច័ន្ទមុនី ឧបការី នៃ អ.ប.ព. និងជាប្រធានក្រុមប្រឹក្សាវិន័យ និងត្រួតពិនិត្យផ្ទៃក្នុង (ក.វ.ត.ផ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ប្រធាន អ.ប.ព.។ ..អានបន្ត..
លិខិតថ្លែងអំណរគុណ របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជូនចំពោះ ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ រួមជាមួយថ្នាក់ដឹកនាំ និងសហការីទាំងអស់ នៃស្ថាប័នប្រឆាំងអំពើពុករលួយ ដែលបានផ្ញើសារលិខិតជូនពរក្នុងឱកាសដ៏វិសេសវិសាល នៃខួបកំណើតរបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត គម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ កាលពីថ្ងៃច័ន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ។ ..អានបន្ត..