នៅថ្ងៃទី 26 ខែ វិច្ឆិកា ឆ្នាំ 2018 វេលាម៉ោង 8:00នាទីព្រឹក ឯកឧត្ដម ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីផ្សព្វផ្សាយច្បាប់ និងបទបញ្ញត្តិផ្សេងៗពាក់ព័ន្ធនឹងច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ដល់លោកគ្រូ-អ្នកគ្រូទាំងអស់ នៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ។