ការប្រគំតន្រ្តីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ ធ្នូ
នៅថ្ងៃទី៩ ធ្នូ ឆ្នាំ២០១១ ដែលជាទិវាអន្តរជាតិ និងទិវាជាតិផង នៃការប្រយុទ្ធប្រឆាំងអំពើពុករលួយ អង្គភាពប្រឆាំងអំពើពុករលួយ និងអង្គការក្រៅរដ្ឋាភិបាល PACT ក្រោមជំនួយរបស់ DANIDA រួមជាមួយមហាជន សិល្បករ បានរៀបចំឲ្យមានការប្រគំតន្ត្រី ការប្រឡងកំណាព្យ ការសម្តែងរឿងកំប្លែង ការប្រគល់រង្វាន់ជ័យលាភីដល់អ្នកតាក់តែងកំណាព្យ និងអ្នកសូត្រកំណាព្យ ដើម្បីអបអរសាទរ និងគាំទ្រដល់ការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ សមាសភាពចូលរួមមានប្រមាណជាង៩០០នាក់ អញ្ជើញមកពីក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អង្គភាពប្រឆាំងអំពើពុករលួយ ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយគ្រប់ក្រសួង ស្ថាប័ន ភ្ញៀវ អន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាល អភិបាលរងរាជធានីភ្នំពេញ មន្ទីរចំណុះសាលារាជធានីភ្នំពេញ អភិបាល អភិបាលរងខណ្ឌ សិស្ស និសិ្សត និងប្រជាពលរដ្ឋតាមបណ្តាខណ្ឌទាំង០៨នៃរាជធានីភ្នំពេញ។
លោក Eric Bergthold មានចំណាប់អារម្មណ៍ថា អង្គការផេកកម្ពុជា បាននឹងកំពុងធ្វើការងារនៅក្នុងប្រទេសកម្ពុជា អស់រយៈពេល២០ឆ្នាំមកហើយជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល ផ្នែកឯកជន និងប្រជាពលរដ្ឋកម្ពុជា ដើម្បីជួយជម្រុញនូវការងារអភិបាលកិច្ចល្អ និងការប្រឆាំងអំពើពុករលួយ។ នៅក្នុងលទ្ធផលនៃការស្ទាបស្ទង់មតិតាមផ្ទះអំពីអំពើពុករលួយ ដែលបានធ្វើឡើងដោយអង្គការផេក នៅឆ្នាំ២០១០ បានបង្ហាញថា៖ «អំពើពុករលួយត្រូវបាន គេចាត់ទុកជាបញ្ហា អាទិភាពមួយនៅក្នុងប្រទេសកម្ពុជា»។ ទន្ទឹមនឹងនេះជាវិជ្ជមាន ទស្សនៈ/ការយល់ឃើញរបស់ប្រជាពលរដ្ឋកម្ពុជាដែលថារដ្ឋាភិបាល មានបំណង និងឆន្ទៈដោយស្មោះ ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ នោះមានកំណើនគួរឱ្យកត់សំគាល់។ ក្នុងនាមជាអង្គការសង្គមស៊ីវិល អង្គការផេកមានសេចក្តីសោមនស្សរីករាយ នឹងធ្វើការងារជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និងអង្គការសង្គមស៊ីវិលផ្សេងទៀត ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់មនុស្សគ្រប់រូប។ យើងត្រូវតែបំពេញឱ្យគ្នា និងគាំទ្រគ្នាទៅវិញទៅមក។
ក្នុងឱកាសនេះដែរ ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី , ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងថា ៖
ទិវារួមគ្នាជាតិ និងអន្តរជាតិ សកម្មភាពរួមគ្នារវាងរាជរដ្ឋាភិបាល និងប្រជាជន និងអង្គការក្រៅរដ្ឋាភិបាល បង្ហាញច្បាស់ថា ទាំងអន្តរជាតិ ទាំងជាតិកម្ពុជា ទាំងព្រះមហាក្សត្រកម្ពុជាជាទីគោរពសក្ការៈ ទាំងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទាំងប្រជាជនកម្ពុជា មន្ត្រីរាជការ អង្គការក្រៅរដ្ឋាភិបាល សុទ្ធតែមានកង្វល់ដូចគ្នា និងមានឆន្ទៈដូចគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដើម្បីនាំនាវាកម្ពុជា ឆ្ពោះទៅរកត្រើយសុភមង្គល។
ទិវា០៩ ធ្នូ ឆ្នាំនេះជាមួយពិធីប្រគុំតន្ត្រីនាពេលនេះ នឹងនាំឲ្យយើងទាំងអស់គ្នា អន្តរជាតិ ជាតិ រដ្ឋាភិបាល ប្រជាជន ស្ថាប័នរដ្ឋ និងអង្គការក្រៅរដ្ឋាភិបាល កាន់តែរួបរួមគ្នាយ៉ាងជិតស្និទ្ធ និងយ៉ាងខ្លាំងក្លាថែមទៀតក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
ការប្រឆាំងអំពើពុករលួយជាការងារមួយលំបាកស្មុគ្រស្មាញ និងប្រឈមយ៉ាងខ្លាំង ដែលអង្គភាពប្រឆាំងអំពើពុករលួយតែឯង មិនអាចសម្រេចការងារនេះបានទេ ហើយទាមទារនូវការចូលរួមឱ្យទូលំទូលាយពីគ្រប់មជ្ឍដ្ឋានទាំងអស់។ ក្នុងពេលកន្លងមកជោគជ័យតូចធំទាំងឡាយក្នុងវិស័យប្រឆាំងអំពើពុករលួយសុទ្ធតែមានការ
ចូលរួមរបស់ជាតិ និងអន្តរជាតិ រដ្ឋាភិបាល និងក្រៅរដ្ឋាភិបាល រួមទាំងប្រជាជនយ៉ាងប្រត្យក្ស ។
យើងប្រយុទ្ធប្រឆាំងអំពើពុករលួយតាមវិធានទាំង៣ ៖
ទី១- វិធានអប់រំ គឺបំផុសមហាជន ប្រជាជន ឲ្យម្នាក់ៗមិនចង់ពុករលួយ
ទី២- វិធានបង្ការ ទប់ស្កាត់ ដើម្បីធ្វើឲ្យម្នាក់ៗមិនអាចពុករលួយបាន
ទី៣- វិធានបង្ក្រាប បញ្ជូនទៅតុលាការកាត់ទោស ដើម្បីឲ្យម្នាក់ៗមិនហ៊ានពុករលួយ។
មិនចង់ពុករលួយ មិនអាចពុករលួយ និងមិនហ៊ានពុករលួយ គឺជាប្រទីបមួយដែលអន្តរជាតិ និងសម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបំភ្លឺឡើង។ តាមប្រទីបនេះ ជាមួយឆន្ទៈប្រយុទ្ធប្រឆាំងអំពើពុករលួយ ជាមួយស្មារតីសាមគ្គីរួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយ យើងនឹងកសាងព្រះរាជាណាចក្រកម្ពុជាមួយស្អាតស្អំ អភិវឌ្ឍន៍ប្រកបដោយយុត្តិធម៌ និងសម្បូររុងរឿង ៕