កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអង្គភាពប្រឆាំងអំពើពុករលួយ បានផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ អំពីមរណភាពរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គង់ ណម ទន់ចាយ ដែលត្រូវជាម្តាយក្មេក និងជាម្តាយបង្កើតជាទីគោរព ស្រលាញ់បំផុតរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ៦ កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៤ : ២០ នាទី ទៀបភ្លឺ ក្នុង ជន្មាយុ ៨៩ ឆ្នាំ ដោយជរាពាធ។ NEW
 Untitled Document