លិខិតថ្លែងអំណរគុណ របស់ក្រសួងអប់រំ យុវជន និងកីឡា គោរពជូន ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងសហការី ដែលបានផ្តល់ការគាំទ្រយ៉ាងកក់ក្តៅ និងសហការ យ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យ ប្រឡង៖ ១០ សីហា ២០២៦។ ជាពិសេស តាមរយៈការចាត់តាំងថ្នាក់ដឹកនាំ និងមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ឱ្យបន្តចូលរួមសង្កេតការណ៍ និងតាមដានដំណើរការប្រឡង ចាប់ពីដំណើរការសំណេរនៅតាមរាជធានី ខេត្ត ដំណើរការកំណែ ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ រហូតដល់ដំណាក់កាល ប្រកាសលទ្ធផល។