កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោកជំទាវ បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ នូវដំណឹងដ៏ក្រៀមក្រំអំពីមរណភាពរបស់ ឧបាសិកា កាំង ម៉េងហ៊ាង ដែលត្រូវជាម្តាយក្មេកជាទីគោរពស្រលាញ់បំផុតរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ៧ រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១ : ៥៨ នាទី រំលងអធ្រាត្រ ក្នុងជន្មាយុ ៧៨ ឆ្នាំ ដោយជរាពាធ។
 Untitled Document