កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោកជំទាវ បានផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះ ឯកឧត្តម សូ ម៉ារ៉ា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងបុត្រា បុត្រី ព្រមទាំងក្រុមគ្រួសារអំពីមរណភាពរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ជាម លាភ ដែលត្រូវជាម្តាយបង្កើតជាទីគោរពស្រលាញ់បំផុតរបស់ ឯកឧត្តម បានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ១២ រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៩: ២៥ នាទីយប់ ក្នុងជន្មាយុ ៩០ ឆ្នាំ ដោយជរាពាធ។ NEW
 Untitled Document