កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោកជំទាវ បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ អំពីមរណភាពរបស់ លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ យស់ ស៊ីមន ដែលជាភរិយារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ នៅថ្ងៃពុធ ៣ កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៨: ៥២ នាទីល្ងាច ក្នុងជន្មាយុ ៧៨ ឆ្នាំ ដោយជរាពាធ។