សារលិខិតរំលែកមរណទុក្ខ របស់ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការអង្គភាពប្រឆាំងអំពើពុករលួយ សូមគោរពជូនលោកជំទាវឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់សំអុល ព្រមទាំងបុត្រ និងក្រុមគ្រួសារ លោកជំទាវឧកញ៉ាធម្មាមង្គលមុនី ជាទីគោរព មានសេចក្តីក្រៀមក្រំ និងសោកស្តាយជាពន់ពេកនូវដំណឹងដ៏ក្រៀមក្រំបំផុតអំពី មរណភាពរបស់ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា ដែលត្រូវជាស្វាមីរបស់ លោកជំទាវឧកញ៉ាធម្មាមង្គលមុនី ព្រមទាំងបុត្រ និងក្រុមគ្រួសារ នៅថ្ងៃ ចន្ទ ១៤ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨: ៣៥ នាទី ក្នុងជន្មាយុ ៩៤ ឆ្នាំ ដោយជរាពាធ។
 Untitled Document