លិខិតជូនពរ របស់ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្ដីរាជការអង្គភាពប្រឆាំងអំពើពុករលួយ នៃស្ថាប័នប្រឆាំងអំពើពុករលួយ សូមគោរពជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសដ៏វិសេសវិសាលនៃខួបចម្រើនជន្មាយុរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត គម្រប់ ៧៤ ឆ្នាំ ឈានចូល ៧៥ ឆ្នាំ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នេះ។