យើងខ្ញុំតាងនាមសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការអង្គភាពប្រឆាំងអំពើពុករលួយ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារសម្លេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានពន្យល់យ៉ាងលម្អិត និងក្បោះក្បាយអំពីកិច្ចសហប្រតិបត្តិការនៅតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម (CLV) កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នេះ។
យើងខ្ញុំទាំងអស់គ្នា សូមប្រកាសថ្កោលទោស និងគាំទ្ររាល់វិធានការច្បាប់យ៉ាងតឹងរ៉ឹងបំផុត ចំពោះទង្វើរបស់ “ក្រុមឧទាមក្រៅច្បាប់” ដែលបានប៉ុនប៉ងអូសទាញប្រទេសឱ្យធ្លាក់ក្នុងភាពវឹកវរ អំពើហិង្សា ការបង្ហូរ ឈាម និងបង្កភ្លើងសង្គ្រាមស៊ីវិលសារជាថ្មីនៅកម្ពុជា៕