គណៈប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ចំនួន ០៤ រូប បានចូលរួមកិច្ចប្រជុំលេខាធិការដ្ឋាន អាស៊ាន-ផេក លើកទី២០ និងសិក្ខាសាលាកសាងសមត្ថភាព អាស៊ាន-ផេក ស្តីពី "ការពង្រឹង សមត្ថភាពលើការស៊ើបអង្កេត និងការស្តារទ្រព្យសម្បត្តិ សម្រាប់សមាជិកអាស៊ាន-ផេក" នៅខេត្តហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី ០៩-១១ ខែ កក្កដា ឆ្នាំ ២០២៤។