ព្រះរាជសារលិខិតសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ទ្រង់សព្វព្រះរាជហរទ័យ ថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ជូនឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានថ្វាយព្រះរាជសព្ទសាធុការពរជ័យ ថ្វាយសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសចម្រើនព្រះជន្មាយុគម្រប់ ៨៨ យាងចូល ៨៩ព្រះវស្សា។