ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ក្នុងស្ថាប័នប្រឆាំងអំពើពុករលួយ បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ សូមគោរពជូន សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធាន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ ព្រមទាំងក្រុមគួ្រសារ ដែល ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គង់ ម៉ាលី ដែលត្រូវជាបងស្រីបង្កើតរបស់សម្តេចចៅហ្វាវាំង បានទទួលមរណភាព កាលពីថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៤:២០នាទីរសៀល ក្នុងជន្មាយុ ៩៨ឆ្នាំ ដោយជរាពាធ។
 Untitled Document