ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រី្ត និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះ ឯកឧត្តម ជា ពិសី អភិបាល នៃគណៈអភិបាល ខណ្ឌទួលគោក ព្រមទាំងក្រុមគ្រួសារ ដែលឧបាសិកា ជា ហឿម ដែលត្រូវជាម្ដាយបង្កើតរបស់ ឯកឧត្តម បានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ៨ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ២១:២៧ នាទី ក្នុងជន្មាយុ ៨៤ ឆ្នាំ ដោយជរាពាធ។