ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រី្ត និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះ លោកជំទាវ លាង ហៃ ព្រមទាំងក្រុមគ្រួសារ ដែលឯកឧត្តម ជាវ តាយ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដែលត្រូវជាស្វាមីរបស់ លោកជំទាវ បានទទួលមរណភាពនៅថ្ងៃពុធ ៨ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០១:០០ នាទី រសៀល ក្នុងជន្មាយុ ៥៧ ឆ្នាំ ដោយរោគាពាធ។