ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និង ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការអង្គភាពប្រឆាំងអំពើពុករលួយ នៃស្ថាប័នប្រឆាំងអំពើពុករលួយ ផ្ញើសារលិខិតអបអរសាទរ សូមគោរពជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាលដែលត្រូវបាន ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្ធព្រះរាជហឫទ័យឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យលេខ នស/រកត/០៣២៤/២៩០ តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។