ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រី្ត និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ តៅ តឿន ទៀបាញ់ ព្រមទាំងក្រុមគួ្រសារ ដែលមហាឧបាសិកា យិប ថាំកេសន ដែលត្រូវជាម្ដាយក្មេងជាទីគោរពស្រលាញ់បំផុតរបស់ សម្តេចពិជ័យសេនា និងជាម្តាយរបស់លោកជំទាវ បានទទួលមរណភាព កាលពីថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១២ : ២០ នាទីរសៀល ក្នុងជន្មាយុ ៩៩ ឆ្នាំ ដោយជរាពាធ។