ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រី្ត និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
បានផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះ លោកជំទាវ ងឹម ម៉ានី ប្រាក់វណ្ណឌី ព្រមទាំងក្រុមគួ្រសារ ដែលឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាក់ វណ្ណឌី នាយករងខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវជាស្វាមីជាទីគោរពស្រលាញ់បំផុតរបស់ លោកជំទាវ បានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ៨ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១០ : ១០ នាទីព្រឹក ក្នុងជន្មាយុ ៦៤ ឆ្នាំ ដោយរោគាពាធ។