ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រី្ត និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
បានផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះ ឯកឧត្តម សាស្រ្តចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោកជំទាវ ព្រមទាំងក្រុមគួ្រសារ ដែលលោក សុក ខៀវសមិទ្ធិ ដែលជាកូនប្រុសបង្កើតជាទីគោរពស្រលាញ់បំផុតរបស់ ឯកឧត្តម សាស្រ្តចារ្យបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី និងលោកជំទាវ បានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ៨ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៨ : ៥០ នាទីព្រឹក ក្នុងជន្មាយុ ២២ ឆ្នាំ ដោយរោគាពាធ។