ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និង ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការអង្គភាពប្រឆាំងអំពើពុករលួយ នៃស្ថាប័នប្រឆាំងអំពើពុករលួយ ផ្ញើសារលិខិតអបអរសាទរ គោរពជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាលដែលត្រូវបាន រដ្ឋសភា នីតិកាលទី ៧ បានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជា «នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា» សម្រាប់អាណត្តិទី៧ ក្នុងសម័យប្រជុំលើកដំបូង នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣