ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ទាំងអស់ នៃស្ថាប័នប្រឆាំងអំពើពុករលួយ ផ្ញើសារលិខិតអបអរសាទរ គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ដែលទទួលបាននូវគ្រឿងឥស្សរិយយសខ្ពស់បំផុត “ផូសៃឡានសាង" ពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។