សារលិខិតថ្លែងអំណរគុណរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានផ្ដល់កិច្ចសហការចាត់តំណាងអង្គភាពប្រឆាំងអំពើពុករលួយចូលរួមសង្កេតការណ៍នៅគ្រប់ដំណាក់កាល ទាំងក្នុងពេលរៀបចំយន្ដការនិងនីតិវិធីនៃការប្រឡង ទាំងក្នុងពេលប្រឡង ធ្វើកំណែ ស្រង់បូកពិន្ទុ និងសរុបលទ្ធផល នៃការប្រឡង ប្រជែងជ្រើសរើសបេក្ខជនជាមន្រ្តីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។