សេចក្តីជូនដំណឹង វគ្គបណ្តុះបណ្តាលស្តីពី «សវនកម្ម និងអធិការកិច្ចហិរញ្ញវត្ថុ» បានរៀបចំដោយ ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃ អ.ប.ព. ដោយទទួលបានការឧបត្ថម្ភពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ចំនួន ៤៩ រូប នៅសណ្ឋាគារ អេមព្រីស អង្គរ ខេត្តសៀមរាប ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកជំទាវ ចិន ច័ន្ទមុនី ឧបការី នៃ អ.ប.ព. និងជាប្រធានក្រុមប្រឹក្សាវិន័យ និងត្រួតពិនិត្យផ្ទៃក្នុង (ក.វ.ត.ផ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ប្រធាន អ.ប.ព.។