ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានផ្ញើសារលិខិតរំលែកទុក្ខ គោរពជូន ឯកឧត្តម យូ ប៊ុនឡេង អនុប្រធានតុលាការកំពូល និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសិកា លាង ហុង ដែលត្រូវជាម្ដាយបង្កើតរបស់ឯកឧត្តម ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង១៤:០០នាទីរសៀល ក្នុងជន្មាយុ៨៦ឆ្នាំ ដោយរោគាពាធ។