ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការកោតសរសើរចំពោះអង្គភាពប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានផ្ញើលិខិតថ្លែងអំណរគុណពីគណៈកម្មាធិការជាតិត្រួតពិនិត្យនៃសាធារណរដ្ឋប្រជាមានិតចិន ជូនចំពោះ ឯកឧត្តម ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានចូលរួមក្នុងសន្និសីទ ស្ដីពីសុចរិតភាពនៅក្នុងការឆ្លើយតបនឹងជំងឺ កូវីត-១៩ និងការស្ដារសេដ្ឋកិច្ចឡើងវិញដោយដៃគូរសហប្រតិបត្តិការផ្លូវមួយ ខ្សែក្រវ៉ាត់មួយ។