ឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) នឹងចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី១៦ នៃអង្គភាពប្រឆាំងអំពើពុករលួយអាស៊ាន ឬហៅកាត់ថាអាស៊ានផេក ASEAN-PAC (ASEAN Parties Against Corruption) ដែលលើកនេះ ភាគីវៀតណាមជាម្ចាស់ផ្ទះនិងដឹកនាំកិច្ចប្រជុំតាមរយៈសន្និសិទវីដេអូ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២០ ។