នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មាន VOD គឺលោកស្រី Anna ពាក់ព័ន្ធនឹងរបាយការណ៍វាស់វែងអំពីអំពើពុករលួយរបស់អង្គការតម្លាភាពកម្ពុជា (TI) ដែលចេញផ្សាយនាពេលថ្មីៗនេះ ។ ខាងក្រោមជាប្រសាសន៍តបរបស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ