សកម្មភាពគោល
១. រៀបចំសិក្ខាសាលាជាតិប្រឆាំងអំពើពុករលួយ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីនាយករដ្ឋមន្ត្រី
២. សម្របសម្រួល និងផ្តល់អនុសាសន៍ទាក់ទងនឹងការរៀបចំក្រមសីលធម៌ និងបង្កើតផែនការសកម្មភាពតាមក្រសួងស្ថាប័នគោលដៅ
សូចនាករអនុវត្តការងារ
១.១. មានសិក្ខាសាលាជាតិនៅមុនដំណាច់ឆ្នាំ២០១០
១.២.ក្រសួងស្ថាប័នគោលដៅមានក្រុមជនបង្គោលប្រឆាំងអំពើពុករលួយនៅមុនដំណាច់
ឆមាសទីមួយឆ្នាំ ២០១១
២.១. មានសិក្ខាសាលាបន្ទាប់ពីសិក្ខាសាលាជាតិ
២.២.សិក្ខាសាលាមានការចូលរួមពីតំណាងមកពីគ្រប់ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ
របស់ក្រសួងស្ថាប័នគោលដៅ
២.៣. មានក្រមសីលធម៌ និងផែនការសកម្មភាពប្រឆាំងអំពើពុករលួយនៅតាមក្រសួងស្ថាប័នគោលដៅ នៅត្រឹមចុងឆ្នាំ២០១១
គោលបំណងទី២ ៖ ពង្រឹង និងតាមដានការអនុវត្តផែនការសកម្មភាពប្រឆាំងអំពើពុករលួយរបស់ក្រសួងស្ថាប័នគោលដៅ
សកម្មភាពគោល
១. បង្កើត និងអនុវត្តយន្តការតាមដានការអនុវត្តផែនការសកម្មភាព តាមក្រសួងស្ថាប័នគោលដៅ
២. ពង្រឹង និងណែនាំការអនុវត្តផែនការសកម្មភាពក្រសួងស្ថាប័នគោលដៅឱ្យមានប្រសិទ្ធភាព
សូចនាករអនុវត្តការងារ
១.១.មានយន្តការតាមដានបន្ទាប់ពីមានផែនការសកម្មភាពក្រសួងស្ថាប័នគោលដៅ
១.២.ត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពក្រសួងស្ថាប័នគោលដៅបន្ទាប់ពីត្រូវបានយក
មកអនុវត្ត
២. ពង្រឹង និងណែនាំការអនុវត្តផែនការសកម្មភាពក្រសួងស្ថាប័នគោលដៅជាប្រចាំ
គោលបំណងទី៣ ៖ ពិនិត្យតាមដានដំណើរការចេញអាជ្ញាប័ណ្ណ ផ្តល់កិច្ចសន្យា និងធ្វើលទ្ធកម្មនៅតាមស្ថាប័នគោលដៅ
សកម្មភាពគោល
១. បង្កើត និងបណ្តុះបណ្តាលក្រុមការងារពិនិត្យ តាមដាន ដំណើរការចេញអាជ្ញាប័ណ្ណ ផ្តល់កិច្ចសន្យា និងធ្វើលទ្ធកម្ម
២. រៀបចំ និងអនុវត្តនីតិវិធីសម្រាប់ពិនិត្យ ផ្តល់អនុសាសន៍ និងការធ្វើកំណត់ហេតុអំពីដំណើរការចេញអាជ្ញាប័ណ្ណ ផ្តល់កិច្ចសន្យា និងធ្វើលទ្ធកម្ម
សូចនាករអនុវត្តការងារ
១.១. មានក្រុមការងារពិនិត្យតាមដានដំណើរការចេញអាជ្ញាប័ណ្ណ ផ្តល់កិច្ចសន្យា និងធ្វើលទ្ធកម្មមុនដំណាច់ឆ្នាំ២០១១
១.២.មានការបណ្តុះបណ្តាលពិនិត្យតាមដានដំណើរការចេញអាជ្ញាប័ណ្ណ ផ្តល់កិច្ចសន្យានិងធ្វើលទ្ធកម្មជាប្រចាំបន្ទាប់ពីមានក្រុមការងារ
២. មានការត្រួតពិនិត្យ ផ្តល់អនុសាសន៍ និងកំណត់ហេតុអំពីដំណើរការចេញអាជ្ញាប័ណ្ណ ផ្តល់កិច្ចសន្យា និងធ្វើលទ្ធកម្មជាប្រចាំ
គោលបំណងទី៤ ៖ ផ្តល់ចំណាត់ថ្នាក់ និងរង្វាន់សុចរិតភាពសម្រាប់ការបំពេញការងារប្រឆាំង អំពើពុករលួយជូនក្រសួងស្ថាប័នគោលដៅ
សកម្មភាពគោល
១. បង្កើត និងអនុវត្តប្រព័ន្ធសម្រាប់ផ្តល់ចំណាត់ថ្នាក់ និងរង្វាន់សុចរិតភាព
២. ផ្សព្វផ្សាយជាសាធារណៈពីលទ្ធផលនៃការវាយតម្លៃ
សូចនាករអនុវត្តការងារ
១.១. មានក្រុមវាយតម្លៃលក្ខណៈវិនិច្ឆ័យនៅចុងឆ្នាំ២០១១
១.២. ចេញរបាយការណ៍ចំណាត់ថ្នាក់ និងផ្តល់រង្វាន់សុចរិតភាពសម្រាប់ការងារប្រឆាំងអំពើពុករលួយរបស់ក្រសួងស្ថាប័ន
គោលដៅនៅចុងឆ្នាំ ២០១១
១.៣. ធ្វើការវាយតម្លៃមួយឆ្នាំម្តង ចាប់ពីឆ្នាំ២០១២
២. ផ្សព្វផ្សាយនៅគ្រប់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ
គោលបំណងទី៥ ៖ បង្កើត និងអនុវត្តប្រព័ន្ធប្រកាសទ្រព្យសម្បត្តិ និងបំណុលប្រកបដោយប្រសិទ្ធភាព
សកម្មភាពគោល
១. បង្កើតទម្រង់ និងគោលការណ៍ណែនាំអំពីការប្រកាសទ្រព្យសម្បត្តិ និងបំណុល
២. ណែនាំក្រុមជនបង្គោល ឱ្យទទួលបន្ទុកការប្រកាសទ្រព្យ សម្បត្តិនិងបំណុលតាមក្រសួងស្ថាប័នគោលដៅ
៣. បង្កើត និងអនុវត្តនីតិវិធីប្រព័ន្ធប្រកាសទ្រព្យសម្បត្តិ និងបំណុល
៤. រៀបចំប្រព័ន្ធគ្រប់គ្រង និងរក្សាទិន្នន័យប្រកាសទ្រព្យសម្បត្តិ និងបំណុល
សូចនាករអនុវត្តការងារ
១. មានទម្រង់ និងគោលការណ៍ណែនាំអំពីការប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅមុនដំណាច់ឆ្នាំ២០១០
២. ផ្តល់ការណែនាំក្រុមជនបង្គោលទទួលបន្ទុកការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមក្រសួងស្ថាប័នគោលដៅ
៣. ចាប់ផ្តើមអនុវត្តការប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងរយៈពេល ៦០ ថ្ងៃ បន្ទាប់ពីស្ថាប័នប្រឆាំងអំពើពុករលួយត្រូវបានបង្កើតឡើង
៤. មានប្រព័ន្ធគ្រប់គ្រង និងរក្សាទិន្នន័យប្រកាសទ្រព្យសម្បត្តិ និងបំណុលត្រឹមដើមឆ្នាំ២០១១