សកម្មភាពគោលផែនការយុទ្ធសាស្ត្រ
១.១. រៀបចំប្រព័ន្ធ និងនីតិវិធីសវនកម្មហិរញ្ញវត្ថុផ្ទៃក្នុង
១.២.បណ្តុះបណ្តាលក្រុមជំនាញសវនកម្មហិរញ្ញវត្ថុផ្ទៃក្នុង
បរិយាយផែនការសកម្មភាព
១.១. ដំណើរការ៖ (១)រៀបចំនីតិវិធីសវនកម្មហិរញ្ញវត្ថុផ្ទៃក្នុង (២)ធ្វើការកំណត់ចំនុចដែលមាន ហានិភ័យខ្ពស់សម្រាប់ការធ្វើសវនកម្មដោយចំហរ ដោយតម្លាភាព និងជាប្រព័ន្ធ
១.២. ផ្តល់ការបណ្តុះបណ្តាលជំនាញសវនកម្មហិរញ្ញវត្ថុ ។
ធនធាន
សវនករជំនាញ កុំព្យូទ័រ
កាលបរិច្ឆេទ
១.១. ៦ខែដំបូង ឆ្នាំ ២០១១
១.២. មួយឆ្នាំម្តង
គោលបំណងទី២ ៖ ធ្វើការត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព
សកម្មភាពគោលផែនការយុទ្ធសាស្ត្រ
២.១. បង្កើត និងអនុវត្តប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង
២.២.បណ្តុះបណ្តាលជំនាញសម្រាប់ការត្រួតពិនិត្យផ្ទៃក្នុង
២.៣.បំពាក់ឧបករណ៍ចាំបាច់សម្រាប់ការត្រួតពិនិត្យផ្ទៃក្នុង
បរិយាយផែនការសកម្មភាព
២.១. ដំណើរការ៖ (១)បង្កើតក្រុម និងនីតិវិធីត្រួតពិនិត្យផ្ទៃក្នុង (២) រៀបចំប្រព័ន្ធសម្រាប់ការគ្រប់គ្រង នូវកំហុសរបស់មន្ត្រី (៣)រៀបចំរចនាសម្ព័ន្ធដើម្បីឱ្យមាននូវបណ្តាញចំហ និងសម្ងាត់សម្រាប់រាយការណ៍ នូវការប្រព្រឹត្តខុសផ្សេងៗរបស់មន្ត្រី (៤)ធ្វើការស៊ើបអង្កេតដោយមិនលម្អៀងលើមន្ត្រីដែលត្រូវគេប្តឹង
២.២. ផ្តល់ការបណ្តុះបណ្តាលជំនាញ និងបំពាក់ឧបករណ៍ដែលចាំបាច់។
២.៣. (១) ពិនិត្យមើលតម្រូវការឧបករណ៍ចាំបាច់ (២)ពិនិត្យលទ្ធភាពទទួលបានឧបករណ៍ទាំងនោះ
ធនធាន
ឧបករណ៍ កុំព្យូទ័រ ជំនាញចាំបាច់
កាលបរិច្ឆេទ
២.១. ៣ខែដំបូង ឆ្នាំ ២០១១
២.២. ៣ខែដំបូង ឆ្នាំ ២០១១និងឆ្នាំបន្ទាប់
២.៣. ៣ខែដំបូង ឆ្នាំ ២០១១និងឆ្នាំបន្ទាប់
គោលបំណងទី៣ ៖ ធ្វើការតាមដាន និងវាយតម្លៃការអនុវត្តនូវផែនការយុទ្ធសាស្ត្រនេះប្រកបដោយ ប្រសិទ្ធភាព
សកម្មភាពគោលផែនការយុទ្ធសាស្ត្រ
៣.១. បង្កើត និងអនុវត្តយន្តការតាមដាន និងវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រជាប្រចាំ
៣.២. រៀបចំ និងដាក់របាយការណ៍ប្រចាំឆមាសជូនក្រុមប្រឹក្សា ជាតិប្រឆាំងអំពើពុករលួយនិងប្រមុខ រាជរដ្ឋាភិបាល
៣.៣. រៀបចំ និងដាក់របាយការណ៍ប្រចាំឆ្នាំជូនក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងប្រមុខ រាជរដ្ឋាភិបាល។
៣.៤. រៀបចំសិក្ខាសាលាជាតិប្រចាំឆ្នាំរបស់អង្គភាព
បរិយាយផែនការសកម្មភាព
៣.១ ដំណើរការ៖ (១)បង្កើតគណៈកម្មការ និងលក្ខណៈវិនិច្ឆ័យសម្រាប់ការតាមដាន និងវាយតម្លៃ ការអនុវត្តផែនការសកម្មភាព (២) គណៈកម្មការតាមដាននិងវាយតម្លៃដែលដឹកនាំដោយប្រធានអង្គភាព តម្រូវឱ្យផ្នែកនានាក្នុងអង្គភាពធ្វើការរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តផែនការ
យុទ្ធសាស្ត្រ
៣.២. និង ៣.៣. ធ្វើរបាយការណ៍ជូនក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងប្រមុខរាជរដ្ឋាភិបាល តាមការកំណត់
៣.៤. បែងចែកជាពីរផ្នែក (១) អំពីយុទ្ធសាស្ត្រៈ ថ្នាក់ដឹកនាំ ធ្វើការកែសម្រួលយុទ្ធសាស្ត្រ តាមការចាំបាច់ ដើម្បីតម្រង់ទិសអង្គភាព (២) បូកសរុបលទ្ធផលការងារឆ្នាំកន្លង
ធនធាន
កុំព្យូទ័រ ប្រព័ន្ធគ្រប់គ្រងទិន្នន័យ សម្ភារៈសម្រាប់សិក្ខាសាលាជាតិ អ្នកសម្របសម្រួល ទីតាំង អាហារ
កាលបរិច្ឆេទ
៣.១. ជាប្រចាំ
៣.២. និង៣.៣. តាមការកំណត់
៣.៤. ១ឆ្នាំម្តង
គោលបំណងទី៤ ៖ លើកគម្រោងផែនការថវិកាប្រចាំឆ្នាំឱ្យមានប្រសិទ្ធភាព
សកម្មភាពគោលផែនការយុទ្ធសាស្ត្រ
៤.១. បង្កើតផែនការថវិកាប្រចាំឆ្នាំដែលមានភាពសមស្រប
៤.២. កែសម្រួល និងពង្រឹងផែនការថវិកាប្រចាំឆ្នាំ
បរិយាយផែនការសកម្មភាព
៤. ដំណើរការ៖ (១)បង្កើតជាផែនការថវិកាប្រចាំឆ្នាំដោយយោងតាមផែនការសកម្មភាព
មួយឆ្នាំម្តង (២)ធ្វើសវនកម្មផ្ទៃក្នុងមួយឆ្នាំម្តង
(៣) កែសម្រួល និងពង្រឹងផែនការថវិកាប្រចាំឆ្នាំ
ធនធាន
ជំនាញហិរញ្ញវត្ថុ និងគណនេយ្យ សវនកម្ម
កាលបរិច្ឆេទ
៤.១. ខែដំបូង ឆ្នាំ ២០១១ និងរៀងរាល់ចុងឆ្នាំនីមួយៗ
៤.២. តាមការចាំបាច់
គោលបំណងទី៥ ៖ ពង្រឹងក្របខ័ណ្ឌស្ថាប័នដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់អង្គភាពប្រឆាំងអំពើពុក
រលួយ
សកម្មភាពគោលផែនការយុទ្ធសាស្ត្រ
៥.១. បង្កើតគោលការណ៍ណែនាំអភិបាលកិច្ចល្អ និងត្រួតពិនិត្យផ្ទៃក្នុង
៥.២. រៀបចំក្រមសីលធម៌ និងបទបញ្ជាផ្ទៃក្នុង
៥.៣.រៀបចំគោលនយោបាយគ្រប់គ្រងធនធានមនុស្សផែនការគាំទ្រសុខមាលភាពនិងធានា
សុវត្ថិភាពមន្រ្តី ផែនការអភិវឌ្ឍសមត្ថភាពការងារអ្នកទទួលភារកិច្ចថ្មី អភិវឌ្ឍអាជីពនិងផែនការមន្ត្រីបុគ្គលិក
៥.៤.ពិនិត្យមើលនិងកែលម្អ៖ ប្រព័ន្ធ និងនីតិវិធីប្រតិបត្តិការ ការគ្រប់គ្រង និងគោលនយោបាយ ធនធានមនុស្ស
៥.៥.រៀបចំលក្ខខណ្ឌបំពេញការងារថ្មី
៥.៦. រៀបចំប្រព័ន្ធគ្រប់គ្រងរដ្ឋបាល
៥.៧. រៀបចំប្រព័ន្ធព័ត៌មានទូទៅ
៥.៨. រៀបចំកម្មវិធីសិក្សាស្រាវជ្រាវអំពើពុករលួយលើគ្រប់រូបភាព គ្រប់វិស័យ គ្រប់ជាន់ថ្នាក់
បរិយាយផែនការសកម្មភាព
៥.១. (១) បង្កើតគោលការណ៍ណែនាំអភិបាលកិច្ចល្អ និងត្រួតពិនិត្យផ្ទៃក្នុង(ឧបសម្ព័ន្ធE1 E2 E3 E4 និង N)(២)តាមដានការអនុវត្តតាមគោលការណ៍ណែនាំ
៥.២. តាក់តែងក្រមសីលធម៌ និងបទបញ្ជាផ្ទៃក្នុង (ឧបសម្ព័ន្ធFនិងG)
៥.៣. ដំណើរការ៖ (១)ដាក់ចេញនូវគោលនយោបាយ និងផែនការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្ស៖ មន្ត្រីគ្រប់រូបទទួលការបណ្តុះបណ្តាលប្រចាំឆ្នាំ ក្នុងនោះមានសិក្ខាសាលាអំពីក្រមសីលធម៌ (ឧបសម្ពន្ធ័ M) (២)ផ្តល់រង្វាន់ចំពោះទង្វើប្រកបដោយក្រមសីលធម៌ (ធ្វើជាគំរូ) (៣) គាំទ្រសុខុមាលភាព និង ធានាសុវត្ថិភាពមន្ត្រី (៤)ផ្តល់ការគាំទ្រ និងជំនួយហិរញ្ញប្រទានដល់មន្ត្រីក្នុងករណីចាំបាច់ និងបន្ទាន់ (៥) ផ្តល់ការហ្វឹកហ្វឺនដល់អ្នកប្រឹក្សាយោបល់ដើម្បីជួយដល់បុគ្គលិក។
៥.៤. ធ្វើការពិនិត្យ និងកែលម្អ៖ ប្រព័ន្ធនិងនីតិវិធីប្រតិបត្តិការ ការគ្រប់គ្រង និងគោលនយោបាយ ធនធានមនុស្ស
៥.៥. ដាក់ចេញនូវលក្ខខណ្ឌបំពេញការងារថ្មី ក្នុងនោះមានការកំណត់ការផ្លាស់ប្តូរផ្នែកដែលត្រូវ បំពេញការងារ (ផ្នែកស៊ើបអង្កេតនិងចារកម្ម ត្រូវផ្លាស់ប្តូរតាមការកំណត់របស់ប្រធានអង្គភាព)
៥.៦. រៀបចំប្រព័ន្ធគ្រប់គ្រងរដ្ឋបាល
៥.៧ រៀបចំប្រព័ន្ធព័ត៌មានទូទៅ ។ បែងចែកជា 2 គឺ (១)ព័ត៌មានចំហ និង (២) ព័ត៌មានសម្ងាត់ ។
៥.៨. (១)បង្កើតក្រុម និងកម្មវិធីសិក្សាស្រាវជ្រាវអំពីអំពើពុករលួយ (រួមមានការសិក្សាលើទិដ្ឋភាពច្បាប់ និងការវិនិច្ឆ័យរបស់តុលាការលើសំណុំរឿង ជាពិសេសករណីដែលជនសង្ស័យត្រូវបានកាត់ឱ្យរួចខ្លួន) (២)ប្រមូលព័ត៌មានដែលអាចមានពីគ្រប់ផ្នែក និងកំណត់ផ្នែកដែលមានហានិភ័យខ្ពស់ដើម្បីធ្វើ ការស្រាវជ្រាវ (៣) ផ្តល់អនុសាសន៍ឱ្យមានការផ្លាស់ប្តូរដែលចាំបាច់នានា ក្នុងផ្នែកដែលមានហានិភ័យ ខ្ពស់ (4) ពិនិត្យតាមដានការអនុវត្តអនុសាសន៍ដែលបានផ្តល់ឱ្យ។
ធនធាន
បណ្តុះបណ្តាល កុំព្យូទ័រ ថវិកា ជំនាញចាំបាច់ ប្រព័ន្ធព័ត៌មាន
កាលបរិច្ឆេទ
៥.១. ៣ខែដំបូង ឆ្នាំ ២០១១និងឆ្នាំបន្ទាប
៥.២. ខែដំបូង ឆ្នាំ ២០១១
៥.៣. ៣ខែដំបូង ឆ្នាំ ២០១១និងឆ្នាំបន្ទាប់
៥.៤.ឆ្នាំ២០១២និងជាបន្តបន្ទាប់
៥.៥. ៣ខែដំបូង ឆ្នាំ ២០១១ និងឆ្នាំបន្ទាប់
៥.៦. ៣ខែដំបូង ឆ្នាំ ២០១១
៥.៧. ៣ខែដំបូង ឆ្នាំ ២០១១
៥.៨. ឆ្នាំដំបូងនិងឆ្នាំបន្ទាប់