ប្រឆាំងអំពើពុករលួយអំពី៖
ចក្ខុវិស័យ
ដើម្បីក្លាយទៅជាស្ថាប័នដ៏មានប្រសិទ្ធភាពដែលមានការចូលរួមទូលំទូលាយពីគ្រប់វិស័យ
ក្នុងការ
ប្រយុទ្ធប្រឆាំងអំពើពុករលួយ។
គោលនយោបាយ
ធ្វើការប្រយុទ្ធប្រឆាំងអំពើពុករលួយដោយគ្មានការលើកលែង។
បេសកកម្ម
អង្គភាពប្រឆាំងអំពើពុករលួយមានបេសកកម្មដឹកនាំការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយគ្រប់
រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា តាមរយៈការចាត់វិធានការអប់រំ បង្ការ ទប់ស្កាត់និងអនុវត្តច្បាប់បង្រ្កាបបទល្មើសពុករលួយ ដោយមានការចូលរួមពីសាធារណៈជន និងសហប្រតិបត្តិការអន្តរជាតិ។
គោលដៅ
ស្ថាប័នប្រឆាំងអំពើពុករលួយលើកកម្ពស់ឱ្យបាននូវការយល់ដឹងជ្រួតជ្រាបរបស់សាធារណជន និងធ្វើការបង្ក្រាបជនប្រព្រឹត្តអំពើពុករលួយ សំដៅកាត់បន្ថយអំពើពុករលួយ ទាំងបទល្មើស និងទាំងឱកាសប្រព្រឹត្តអំពើពុករលួយ ឱ្យបានលទ្ធផលគួរជាទីមោទនៈ។