សកម្មភាពគោល
១.បង្កើតប្រព័ន្ធទទួលពាក្យប្តឹងប្រចាំការ២៤ម៉ោង/២៤ម៉ោងតាមរយៈទូរស័ព្ទ ប្រអប់សំបុត្រ អ៊ីមែល ផ្ទាល់មាត់៘
២. រៀបចំប្រព័ន្ធទទួលពាក្យប្តឹងដែលងាយស្រួលប្រើ និង អនុវត្ត
៣. ផ្សព្វផ្សាយប្រព័ន្ធទទួលពាក្យប្តឹង តាមប្រព័ន្ធផ្សព្វផ្សាយនានា
៤. បង្កើតក្រុមវិភាគពាក្យប្តឹង
៥. រៀបចំប្រព័ន្ធគ្រប់គ្រង និងរក្សាទិន្នន័យទទួលពាក្យប្តឹង
សូចនាករអនុវត្តការងារ
១. មានប្រព័ន្ធទទួលពាក្យប្តឹងប្រចាំការ២៤ម៉ោង/២៤ម៉ោងនៅដើមឆ្នាំ២០១១
២. មានប្រព័ន្ធទទួលពាក្យប្តឹងដែលងាយស្រួលអនុវត្តនៅដើមឆ្នាំ២០១១
៣.ចាប់ផ្តើមផ្សព្វផ្សាយប្រព័ន្ធទទួលពាក្យប្តឹងតាមប្រព័ន្ធផ្សព្វផ្សាយនានានៅដើមឆ្នាំ២០១១
៤. មានបង្កើតក្រុមវិភាគពាក្យប្តឹងនៅដើមឆ្នាំ ២០១១
៥. មានប្រព័ន្ធគ្រប់គ្រង និងរក្សាទិន្នន័យទទួលពាក្យប្តឹងនៅដើមឆ្នាំ២០១១
គោលបំណងទី២ ៖ បង្កើននូវប្រសិទ្ធភាពក្នុងការស៊ើបអង្កេត និងជំរុញការបង្ក្រាបបទល្មើស
សកម្មភាពគោល
១. កសាងមន្ត្រីនគរបាលយុត្តិធម៌
២. កែសម្រួលឡើងវិញ និងអនុវត្តឱ្យមានប្រសិទ្ធភាពនូវប្រព័ន្ធគ្រប់គ្រងស៊ើបអង្កេត និងជំរុញការបង្ក្រាបបទល្មើស
៣. បង្កើត និងពង្រឹងប្រព័ន្ធគ្រប់គ្រង រក្សា និងចែកចាយ ព័ត៌មានសម្រាប់ការស៊ើបអង្កេត
៤. បង្កើត និងវាយតម្លៃប្រសិទ្ធភាពប្រព័ន្ធតាមដាន និងគ្រប់គ្រងការស៊ើបអង្កេត និងជំរុញការបង្ក្រាបបទល្មើស
៥. សហការជាមួយក្រសួងយុត្តិធម៌ និងតុលាការ ដើម្បីជំរុញ នីតិវិធីតុលាការឱ្យបានឆាប់រហ័ស។
៦. បង្កើត និងអនុវត្តនូវការបណ្តុះបណ្តាល និងកម្មវិធីស្វែងយល់អំពីនីតិវិធីតុលាការលើដំណើរការសំណុំរឿង
សូចនាករអនុវត្តការងារ
១. មានមន្ត្រីនគរបាលយុត្តិធម៌ និងមានគម្រោងកសាងជាបន្តបន្ទាប់
២. កែសម្រួលឡើងវិញ និងអនុវត្តនូវប្រព័ន្ធគ្រប់គ្រងស៊ើបអង្កេត និងជំរុញការបង្ក្រាបបទល្មើសឱ្យបានត្រឹមត្រីមាសទីមួយ ឆ្នាំ២០១១
៣. មានប្រព័ន្ធគ្រប់គ្រង រក្សា និងចែកចាយ ព័ត៌មានសម្រាប់ការស៊ើបអង្កេតត្រឹមត្រីមាសទីមួយឆ្នាំ២០១១
៤.១. មានប្រព័ន្ធតាមដាន និងគ្រប់គ្រងការស៊ើបអង្កេត និងជំរុញការបង្ក្រាបបទល្មើស ត្រឹមត្រីមាសទីមួយឆ្នាំ២០១១
៤.២. វាយតម្លៃប្រព័ន្ធតាមដានប្រចាំខែ
៥. មានការព្រមព្រៀងសហការគ្នាជំរុញនីតិវិធីតុលាការ នៅត្រឹមឆមាសទីមួយឆ្នាំ២០១១
៦. មានការបណ្តុះបណ្តាល និងកម្មវិធីស្វែងយល់អំពីនីតិវិធីតុលាការលើដំណើរការសំណុំរឿងចាប់ពី ឆមាសទីមួយឆ្នាំ២០១១
គោលបំណងទី៣ ៖ ពង្រឹងការស៊ើបអង្កេត កោសល្យវិច័យកុំព្យូទ័រ
សកម្មភាពគោល
១.បង្កើតនិងអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញកោសល្យវិច័យកុំព្យូទ័រដល់មន្ត្រីជំនាញ
២.បំពាក់ឧបករណ៍ចាំបាច់សម្រាប់ការស៊ើបអង្កេតកោសល្យវិច័យកុំព្យូទ័រ
សូចនាករអនុវត្តការងារ
១.១.មានកម្មវិធីបណ្តុះបណ្តាលជំនាញកោសល្យវិច័យកុំព្យូទ័រនៅឆ្នាំ ២០១១
១.២.ផ្តល់ការបណ្តុះបណ្តាលជំនាញកោសល្យវិច័យកុំព្យូទ័រមួយឆ្នាំម្តងចាប់ពីឆ្នាំ២០១១
២.មានឧបករណ៍ចាំបាច់សម្រាប់ការស៊ើបអង្កេតកោសល្យវិច័យកុំព្យូទ័រក្រោយការបណ្តុះបណ្តាលជំនាញ
គោលបំណងទី៤ ៖ មានក្រុមពិសេស និងពង្រឹងសមត្ថភាពសម្រាប់ការស៊ើបអង្កេតឱ្យបានឆាប់នូវបណ្តឹងពុករលួយអាទិភាពសំខាន់ៗ
សកម្មភាពគោល
១. បង្កើតក្រុមពិសេស និងរៀបចំកម្មវិធីបណ្តុះបណ្តាលសម្រាប់ការស៊ើបអង្កេត
២. រៀបចំយន្តការពិសេសសម្រាប់ការពិនិត្យ សម្រេច និងឆ្លើយតបទៅនឹងបណ្តឹងពុករលួយអាទិភាព
៣. បង្កើតកម្មវិធីហាត់សម និងអនុវត្តជំនាញ
៤. បំពាក់ឧបករណ៍ចាំបាច់
សូចនាករអនុវត្តការងារ
១.១. មានក្រុមពិសេសនៅដើមឆ្នាំ២០១១
១.២.មានកម្មវិធី និងបណ្តុះបណ្តាលសម្រាប់ការស៊ើបអង្កេតនៅដើមឆ្នាំ២០១១
២.មានយន្តការពិសេសសម្រាប់ការពិនិត្យ សម្រេច និងឆ្លើយតបទៅនឹងបណ្តឹងពុករលួយអាទិភាពនៅដើមឆ្នាំ២០១១
៣.មានកម្មវិធីហាត់សម អនុវត្តជំនាញប្រចាំត្រីមាសចាប់ពីឆ្នាំ២០១១
៤.មានឧបករណ៍ចាំបាច់សម្រាប់ការស៊ើបអង្កេតក្រោយការបណ្តុះបណ្តាលជំនាញ
គោលបំណងទី៥ ៖ មានយន្តការ និងនីតិវិធីការពារសាក្សី និងអ្នកប្តឹងប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព
សកម្មភាពគោល
១.បង្កើត និងអនុវត្តយន្តការនិងនីតិវិធីការពារសាក្សី និងអ្នកប្តឹង
២.បង្កើត និងបណ្តុះបណ្តាលក្រុមជំនាញការពារសន្តិសុខ
៣.បង្កើតកម្មវិធីហាត់សម និងអនុវត្តជំនាញ
សូចនាករអនុវត្តការងារ
១.១.មានយន្តការ និងនីតិវិធីការពារសាក្សី និងអ្នកប្តឹងនៅដើមឆ្នាំ២០១១
១.២.ចាប់ផ្តើមអនុវត្តបន្ទាប់ពីមានយន្តការ
២.១.មានក្រុមសន្តិសុខនៅដើមឆ្នាំ២០១១
២.២.ផ្តល់ការបណ្តុះបណ្តាលជំនាញការពារសន្តិសុខរៀងរាល់ត្រីមាស ចាប់ពីឆ្នាំ២០១១
៣.មានកម្មវិធីហាត់សម និងអនុវត្តជំនាញប្រចាំត្រីមាសចាប់ពីឆ្នាំ២០១១
គោលបំណងទី៦ ៖ កសាងបណ្តាញអ្នកផ្តល់ព័ត៌មានសម្រាប់រាយការណ៍អំពីអំពើពុករលួយ
សកម្មភាពគោល
១.បង្កើត និងអនុវត្តកម្មវិធីកសាងបណ្តាញអ្នកផ្តល់ព័ត៌មាន
២.បង្កើត និងអនុវត្តប្រព័ន្ធលើកទឹកចិត្តដល់បណ្តាញអ្នកផ្តល់ព័ត៌មាន
សូចនាករអនុវត្តការងារ
១.១.មានកម្មវិធីកសាងបណ្តាញអ្នកផ្តល់ព័ត៌មាននៅដើមឆ្នាំ២០១១
១.២.ចាប់ផ្តើមកសាងបណ្តាញអ្នកផ្តល់ព័ត៌មានបន្ទាប់ពីមានកម្មវិធីនិងបន្តអនុវត្តជាប្រចាំ
២.១.មានប្រព័ន្ធលើកទឹកចិត្តដល់បណ្តាញអ្នកផ្តល់ព័ត៌មាននៅដើមឆ្នាំ២០១១
២.២.ចាប់ផ្តើមអនុវត្តបន្ទាប់ពីមានប្រព័ន្ធនេះ
គោលបំណងទី៧ ៖ ពង្រឹងការតាមដានស៊ើបការណ៍ដោយសម្ងាត់
សកម្មភាពគោល
១.បង្កើត និងអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញ តាមដានស៊ើបការសម្ងាត់
២.បង្កើតកម្មវិធីហាត់សម និងអនុវត្តជំនាញ
សូចនាករអនុវត្តការងារ
១.១.មានកម្មវិធីបណ្តុះបណ្តាលជំនាញ តាមដាន ស៊ើបការសម្ងាត់នៅដើមឆ្នាំ២០១១
១.២.ចាប់ផ្តើមបណ្តុះបណ្តាលជំនាញនេះបន្ទាប់ពីមានកម្មវិធី
២.មានកម្មវិធីហាត់សម អនុវត្តជំនាញប្រចាំត្រីមាសចាប់ពីឆ្នាំ២០១១
គោលបំណងទី៨ ៖ កសាង និងពង្រឹងសមត្ថភាពក្នុងការដាក់អន្ទាក់
សកម្មភាពគោល
១.បង្កើត និងអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញក្នុងការដាក់អន្ទាក់
២.បង្កើតកម្មវិធីហាត់សម និងអនុវត្តជំនាញក្នុងការដាក់អន្ទាក់ជាប្រចាំ
៣.បំពាក់ឧបករណ៍ចាំបាច់នានាសម្រាប់ប្រើប្រាស់ក្នុងការដាក់អន្ទាក់
សូចនាករអនុវត្តការងារ
១.១.មានកម្មវិធីបណ្តុះបណ្តាលជំនាញដាក់អន្ទាក់ចាប់ពីដើមឆ្នាំ ២០១១
១.២.ចាប់ផ្តើមបណ្តុះបណ្តាលជំនាញនេះបន្ទាប់ពីមានកម្មវិធី
២.មានកម្មវិធីហាត់សម និងអនុវត្តជំនាញក្នុងការដាក់អន្ទាក់ជាប្រចាំចាប់ពីឆ្នាំ ២០១១
៣.មានឧបករណ៍ចាំបាច់នានាសម្រាប់ប្រើប្រាស់ក្នុងការដាក់អន្ទាក់ចាប់ពីអង្គភាពដំណើរការ