សកម្មភាពគោល
១. រៀបចំកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ពាក់ព័ន្ធ
២.បណ្តុះបណ្តាលក្រុមជនបង្គោលតាមក្រសួងស្ថាប័នសាធារណៈ និងឯកជនអំពីច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ពាក់ព័ន្ធ
៣. ផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ពាក់ព័ន្ធតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងឯកជន
៤. ផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ពាក់ព័ន្ធតាមក្រសួងស្ថាប័នរដ្ឋ ឯកជន និងទីកន្លែងដែលងាយកើតមានអំពើពុករលួយដោយផ្ទាល់
១. មានកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ពាក់ព័ន្ធនៅដើមឆ្នាំ២០១១
២. ផ្តល់ការបណ្តុះបណ្តាលដល់ក្រុមជនបង្គោលតាមក្រសួងស្ថាប័នសាធារណៈនិងឯកជនត្រឹមចុងត្រីមាសទីមួយឆ្នាំ២០១១
៣. ផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ពាក់ព័ន្ធមួយសប្តាហ៍ម្តងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងឯកជន
៤. ផ្សព្វផ្សាយតាមក្រសួងស្ថាប័នរដ្ឋ ឯកជន និងទីកន្លែងដែលងាយកើ
សកម្មភាពគោល
១. បង្កើតនិងអនុវត្តកម្មវិធីអប់រំសហគមន៍និងវេទិកាសាធារណៈ
២. បង្កើត និងអនុវត្តប្រព័ន្ធតាមដាន និងវាយតម្លៃប្រសិទ្ធភាពកម្មវិធីអប់រំសហគមន៍
៣. តាក់តែង បង្កើត បោះពុម្ព បិទផ្សាយ និងចែកចាយឯកសារអប់រំ (ខិតប័ណ្ណ ព្រឹត្តិប័ត្រ បដា ៘)
៤. បង្កើតគេហទំព័ររបស់អង្គភាពប្រឆាំងអំពើពុករលួយ
៥. សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងគ្រឹះស្ថានសិក្សានានា ដើម្បីធ្វើបាឋកថា
៦. បង្កើតសារមន្ទីរ និងបណ្ណសារដ្ឋានប្រឆាំងអំពើពុករលួយ
សូចនាករអនុវត្តការងារ
១. មានកម្មវិធីអប់រំសហគមន៍ និងវេទិកាសាធារណៈត្រីមាសទីមួយឆ្នាំ ២០១១
២. ត្រួតពិនិត្យប្រសិទ្ធភាពប្រព័ន្ធតាមដាន និងវាយតម្លៃប្រសិទ្ធភាពកម្មវិធីអប់រំសហគមន៍រៀងរាល់ឆ្នាំ
៣. មានឯកសារអប់រំសម្រាប់បិទផ្សាយ និងចែកចាយដល់ប្រជាពលរដ្ឋគ្រប់ខេត្ត រាជធានី
៤. មានគេហទំព័ររបស់អង្គភាពប្រឆាំងអំពើពុករលួយនៅមុនដំណាច់ឆ្នាំ ២០១១
៥. មានកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងគ្រឹះស្ថានសិក្សានានា ដើម្បីធ្វើបាឋកថាជារៀងរាល់ឆ្នាំ
៦. មានសារមន្ទីរ និងបណ្ណសារដ្ឋាននៅក្នុងអង្គភាពប្រឆាំងអំពើពុករលួយមុនដំណាច់ឆ្នាំ ២០១២
គោលបំណងទី៣៖ បញ្ចូលកម្មវិធីសិក្សាពាក់ព័ន្ធអំពើពុករលួយដើម្បីបណ្តុះស្មារតី និងសីលធម៌ស្អាតស្អំទៅដល់សិស្ស និស្សិតពីកម្រិតបឋមសិក្សា ដល់ឧត្តមសិក្សា
សកម្មភាពគោល
១. សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរៀបចំកម្មវិធីសិក្សា ដោយដាក់បញ្ចូលខ្លឹមសារប្រឆាំងអំពើពុករលួយ
២. រៀបចំបោះពុម្ពឯកសារសម្រាប់កម្មវិធីសិក្សា និងវគ្គបណ្តុះបណ្តាលគ្រូបង្គោលប្រឆាំងអំពើពុករលួយ
៣. តាមដាន និងវាយតម្លៃប្រសិទ្ធភាពកម្មវិធីសិក្សានេះ
សូចនាករអនុវត្តការងារ
១.១. មានកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា នៅដើមឆ្នាំ ២០១១
១.២.មានខ្លឹមសារប្រឆាំងអំពើពុករលួយនៅក្នុងកម្មវិធីសិក្សាពីកម្រិតបឋមដល់ឧត្តមសិក្សា
មុនឆ្នាំ២០១៥
២.១. មានឯកសារសម្រាប់កម្មវិធីសិក្សានៅឆ្នាំ ២០១២
២.២. មានវគ្គបណ្តុះបណ្តាលគ្រូបង្គោលនៅឆ្នាំ ២០១២
៣. មានប្រព័ន្ធតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៅមុនពាក់កណ្តាលឆ្នាំ ២០១៣
គោលបំណងទី៤៖ ផ្សព្វផ្សាយជាសាធារណៈនូវសារប្រឆាំងអំពើពុករលួយ នៅក្នុងបណ្តាញផ្សព្វផ្សាយចម្រុះ និងតាមរយៈសង្គមស៊ីវិល
សកម្មភាពគោល
១.សិក្ខាសាលាផ្សព្វផ្សាយការប្រឆាំងអំពើពុករលួយជាមួយអ្នកសារព័ត៌មាន និងសង្គមស៊ីវិល
២. បង្កើតឈុត (Spot) អត្ថបទបំផុសផ្សព្វផ្សាយប្រឆាំង អំពើពុករលួយតាមប្រព័ន្ធផ្សព្វផ្សាយចម្រុះ (ទូរទស្សន៍ វិទ្យុ កាសែត ទស្សនាវដ្តី អ៊ីនធឺណែត ៘)
៣. ផលិតជាល្ខោននិយាយ និងខ្សែភាពយន្តភាគ ដោយបង្កប់អត្ថន័យប្រឆាំងអំពើពុករលួយ ចាក់ផ្សាយតាមវិទ្យុ ទូរទស្សន៍ និងផលិតជា CD VCD និង DVD
៤. សហការជាមួយក្រុមសិល្បៈ (តន្រ្តី កំប្លែង ចាប៉ី ៘) បញ្ចូលខ្លឹមសារអប់រំបង្ការទប់ស្កាត់ប្រឆាំងអំពើពុករលួយ
សូចនាករអនុវត្តការងារ
១.មានសិក្ខាសាលានេះមុនសិក្ខាសាលាជាតិប្រឆាំងអំពើពុករលួយ
២. មានសារប្រឆាំងអំពើពុករលួយនៅគ្រប់ប្រព័ន្ធផ្សព្វផ្សាយចម្រុះនៅមុនឆ្នាំ២០១៥
៣. មានល្ខោននិយាយ និងខ្សែភាពយន្តភាគក្នុងមួយឆ្នាំយ៉ាងតិចមួយរឿងយូរបំផុតនៅឆ្នាំ២០១៥
៤. មានការសម្តែងសិល្បៈដល់សហគមន៍ផ្ទាល់នៅរាជធានី ខេត្ត ដែលងាយកើតមានអំពើពុករលួយ មុនពាក់កណ្តាលឆ្នាំ ២០១១ និងជាបន្តបន្ទាប់
គោលបំណងទី៥៖ រៀបចំការប្រកួតប្រជែង និងវេទិកាតុមូល ស្តីពីការប្រឆាំងអំពើពុករលួយ ដើម្បីបំផុសចលនាមហាជនអំពីសុចរិតភាព
សកម្មភាពគោល
១. រៀបចំការប្រកួតប្រជែង (ការជជែកវែកញែក ការនិពន្ធកំណាព្យ ពាក្យស្លោក អត្ថបទរឿងខ្លី ការគូររូបភាព ៘) នៅតាមរាជធានី ខេត្ត ដោយការប្រកួតប្រជែងថ្នាក់ជាតិកំណត់ធ្វើនៅរាជធានី
២. រៀបចំវេទិកាតុមូលតាមវិទ្យុ និងទូរទស្សន៍ ដោយអញ្ជើញ មន្រ្តីរាជរដ្ឋាភិបាល សង្គមស៊ីវិល អ្នកច្បាប់ មកចូលរួម
សូចនាករអនុវត្តការងារ
១.១. ការប្រកួតប្រជែងផ្តាច់ព្រ័ត្រថ្នាក់ជាតិមួយឆ្នាំម្តងនៅរាជធានី
១.២ មានវេទិកាពិភាក្សាដេញដោលតាម វិទ្យុ ទូរទស្សន៍
២. មានវេទិកាតុមូលតាមវិទ្យុ និងទូរទស្សន៍ មួយខែម្តង
គោលបំណងទី៦៖ មានទិវាជាតិប្រឆាំងអំពើពុករលួយ និងរៀបចំព្រឹត្តិការណ៍ពិសេសក្នុងថ្ងៃនោះ ដើម្បីពង្រីក និងពង្រឹងស្មារតីប្រឆាំងអំពើពុករលួយដល់សាធារណជន
សកម្មភាពគោល
១. ស្នើសុំបង្កើតទិវាជាតិប្រឆាំងអំពើពុករលួយ
២. ប្រារព្ធទិវានេះដោយរៀបចំព្រឹត្តិការណ៍ពិសេសតាម រាជធានី ខេត្ត
សូចនាករអនុវត្តការងារ
១. មានទិវាជាតិមុនដំណាច់ឆ្នាំ២០១១
២. បន្ទាប់មក រៀបចំព្រឹត្តិការណ៍ពិសេសនៅរៀងរាល់ឆ្នាំ