មាត្រា ៣២ - បទល្មើសពុករលួយដែលមានបញ្ញត្តនៅក្នុងក្រមព្រហ្មទណ្ឌ
ក្រៅពីបទល្មើសដែលមានចែងនៅក្នុងច្បាប់នេះ បទល្មើសដែលមានចែងនៅក្នុងមាត្រា ២៧៨ (បទស៊ីសំណូកនៃនិយោជិត) មាត្រា២៧៩ (បទសូកប៉ាន់ដល់នៃនិយោជិត) មាត្រា ២៨០ (បទស៊ីសំណូករបស់អភិបាលជាអាទិ៍) មាត្រា ៣៨៧ (បទដេញថ្លៃមិនត្រឹមត្រូវ) មាត្រា ៤០៤ (និយមន័យនៃការសម្អាតប្រាក់) មាត្រា ៤០៥ (ទោសដែលត្រូវអនុវត្ត) មាត្រា ៤០៦ (ស្ថានទម្ងន់ទោស) មាត្រា ៤០៩ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) មាត្រា ៥១៧ (បទស៊ីសំណូកប្រព្រឹត្តដោយចៅក្រម) មាត្រា ៥១៧ (បទសូក ប៉ាន់ចំពោះចៅក្រម ) មាត្រា ៥១៩ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) មាត្រា ៥៤៧ (បទស៊ីសំណូករបស់សាក្សីដើម្បីធ្វើសក្ខីកម្មក្មែងក្លាយ) មាត្រា ៥៤៨ (បទសូកប៉ាន់សាក្សី) មាត្រា ៥៥៣ (បទស៊ីសំណូករបស់អ្នកបកប្រែ) មាត្រា ៥៥៤ (បទសូកប៉ាន់អ្នកបកប្រែ) មាត្រា ៥៥៣ (បទស៊ីសំណូករបស់អ្នកជំនាញ) មាត្រា ៥៥៦ (បទសូកប៉ាន់អ្នកជំនាញ) មាត្រា ៥៥៩ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) មាត្រា ៥៩២ (និយមន័យនៃវីតិក្រម) មាត្រា ៥៩៣ (ទោស ដែលត្រូវអនុវត្ត) មាត្រា ៥៩៤ (បទស៊ីសំណូក) មាត្រា ៥៩៥ (និយមន័យនៃជំនួញឥទ្ឋិពលអកម្ម) មាត្រា ៥៩៦ (ទោសដែលត្រូវអនុវត្ត) មាត្រា ៥៩៧ (និយមន័យនៃការកេងយកផលប្រយោជន៍ដោយខុសច្បាប់) មាត្រា ៥៩៨ (ទោសដែលត្រូវអនុវត្ត) មាត្រា ៥៩៩ (និយមន័យនៃបក្ខានុគ្រោះ) មាត្រា ៦០០ (ទោសដែលត្រូវអនុវត្ត) មាត្រា ៦០១ (បទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត) មាត្រា ៦០៥ (បទសូកប៉ាន់) មាត្រា ៦០៦ (បទឥទ្ឋិពលសកម្ម) មាត្រា ៦០៧ (បទសម្លុតគំរាម) មាត្រា ៦០៨ (បទបំផ្លាញ និងគៃបំបាត់) មាត្រា ៦២៥ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) មាត្រា ៦៣៧ (បទស៊ីសំណូកដោយអ្នកមាននីតិសម្បទាដើម្បីធ្វើលិខិតបញ្ជាក់មិនពិត) មាត្រា ៦៣៨ (បទសូកប៉ាន់ចំពោះអ្នកមាននីតិសម្បទារដើម្បីលិខិតបញ្ជាក់មិនពិត) មាត្រា ៦៣៩ (បទស៊ីសំណូកដោយសមាជិកនៃគណៈវិជ្ជាជីវៈខាងវេជ្ជសាស្រ្តដើម្បីធ្វើលិខិតបញ្ជាក់មិនពិត) មាត្រា ៦៤០ (បទសូកប៉ាន់ចំពោះសមាជិកនៃគណៈវិជ្ជាជីវៈខាងវេជ្ជសាស្រ្ត ដើម្បីធ្វើលិខិតបញ្ជាក់មិនពិត) មាត្រា ៦៤១ (ការអនុវត្តបទមជ្ឈិមនៃមាត្រា ៦៣៦ និង ៦៤០ចំពោះគ្រប់វិជ្ជាជីវៈខាងវេជ្ជសាស្រ្ត) និងមាត្រា ៦២២ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌជាបទល្មើសពុករលួយដែលត្រូវអនុវត្តតាមច្បាប់នេះ។
មាត្រា ៣៣ - បទស៊ីសំណូកនៃមន្រ្តីសាធារណៈបរទេស ឬមន្រ្តីនៃអង្គការអន្តរជាតិសាធារណៈ
ត្រូវផ្តន្ទាសទោសដាក់ពន្ឋគារពី ៧ (ប្រាំពីរ) ឆ្នាំ ដល់ ១៥ (ដប់ប្រាំ) ឆ្នាំ អំពើប្រព្រឹត្តដោយមន្រ្តីសាធារណៈបរទេស ឬមន្រ្តីនៃអង្គការអន្តរជាតិសាធារណៈដែលសុំទាមទារ ឬយល់ព្រមទទួលដោយគ្មានសិទ្ឋិដោយផ្ទាល់ ឬដោយប្រយោនូវអំណោយជំនូនការសន្យា ឬអត្ថប្រយោជន៍ណាមួយដើម្បីៈ
១ - បំពេញកិច្ចនៃមុខងាររបស់ខ្លួន ឬកិច្ចដែលសម្រួលដោយមុខងាររបស់ខ្លួន។
២ - មិនបំពេញកិច្ចនៃងាររបស់ខ្លួន ឬកិច្ចដែលសម្រួលដោយមុខងាររបស់ខ្លួន។
មាត្រា ៣៤ - បទសូកប៉ាន់ចំពោះមន្រ្តីសាធារណៈបរទេស ឬមន្រ្តីនៃអង្គការអន្តរជាតិសាធារណៈ
ត្រូវផ្តន្ទាសទោសដាក់ពន្ឋគារពី ៥ (ប្រាំ) ឆ្នាំ ដល់ ១០ (ដប់) ឆ្នាំ បុគ្គលណាដែលគ្មានសិទ្ឋិដោយផ្ទាល់ ឬដោយប្រយោលប្រគល់អំណោយ ឬជំនូន ឬធ្វើការសន្យាជាមួយ ឬផ្តល់ប្រយោជន៍អ្វីមួយដល់មន្រ្តីសាធារណៈបរទេស ឬមន្រ្តីនៃអង្គការអន្តរជាតិសាធារណៈដើម្បីឲមន្រ្តីនោះ
១ - បំពេញកិច្ចនៃមុខងាររបស់ខ្លួន ឬកិច្ចដែលសម្រួលដោយមុខងាររបស់ខ្លួន។
២ - មិនបំពេញកិច្ចនៃងាររបស់ខ្លួន ឬកិច្ចដែលសម្រួលដោយមុខងាររបស់ខ្លួន។
មាត្រា ៣៥ - បទសូកប៉ាន់ចំពោះមន្រ្តីសាធារណៈបរទេស ឬមន្រ្តីនៃអង្គការអន្តរជាតិសាធារណៈ
អំពើប្រព្រឹត្តដោយរាជការសាធារណៈ ឬដោយពលរដ្ឋដែលទទួលអាណត្តិសាធារណៈតាមការបោះឆ្នោតនៅក្នុងការបំពេញមុខងាររបស់ខ្លួន ឬក្នុងឪកាសនៃការបំពេញមុខងាររបស់ខ្លួនចាត់វិធានការរារំាងការអនុវត្តច្បាប់ ដើម្បីទទួលបានដោយខុសច្បាប់នូវប្រយោជន៍ណាមួយត្រូវផ្តន្ទាសទោសដាក់ពន្ឋគារពី ២ (ពីរ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤ 000 000 (បួនលានរៀល) ទៅ ១0 000 000(ដប់លាន)រៀល។
បទល្មើសនេះ ត្រូវផ្តន្ទាសទោសដាក់ពន្ឋគារពី ៥ (ប្រាំ)ឆ្នាំ ទៅ ១០ (ដប់)ឆ្នាំ ប្រសិនបើល្មើសនេះមានប្រសិទ្ឋភាព។
មាត្រា ៣៦ - បទមានទ្រព្យសម្បត្តិដោយខុសច្បាប់
ការមានទ្រព្យសម្បត្តិដោយខុសច្បាប់ គឺជាកំណើនទ្រព្យសម្បត្តិរបស់បុគ្គលណាម្នាក់ ដែលបុគ្គលនេះមិនអាចផ្តល់ការពន្យល់សមហេតុសមផលនូវការកើនឡើងនៃទ្រព្យសម្បត្តិនេះ ដោយប្រៀបធៀបទៅនឹងចំណួលស្របច្បាប់របស់ខ្លួន។
បន្ទាប់ពីបានធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុលលើមុនគ្រប់បុគ្គលដូចមានចែងនៅក្នុង
មាត្រា១៧ (សមាសភាពបុគ្គលដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល) និងមាត្រ ១៩ (ជនផ្សេងទៀតដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល)នៃច្បាប់នេះដែលមិនអាចផ្តល់ការពន្យល់សមហេតុសម ផលនូវការកើនឡើងនៃទ្រព្យសម្បត្តិនេះ ដោយប្រៀបធៀបទៅនឹងចំណូលស្របច្បាប់របស់ខ្លួន ត្រូវទទួលរងនូវការរឹបអូសទ្រព្យសម្បត្តិដែលពុំអាចពន្យល់បានទាំងអស់ទុកជាសម្បត្តិរដ្ឋ។
ប្រសិនបើទ្រព្យសម្បត្តិដែលកើនដោយពុំអាចពន្យល់បាននេះមានការពាក់ព័ន្ឋនឹងបទល្មើសពុករលួយណាមួយដូចមានចែងក្នុងច្បាប់នេះម្ចាស់ទ្រព្យសម្បតិ្តត្រូវទទួលទោសដែលមានចែងនៅក្នុងច្បាប់នេះ។
មាត្រា៣៧ - បទទទួលផលបន្តពីបទល្មើសពុករលួយ
អំពើទទួលផលបន្តពីបទល្មើសគឺជាអំពើលាក់បំបាំងរក្សាទុកឬជញ្ជូនរបស់អ្វីមួយដោយមិនដឹងថា របស់នោះបានមកពីបទល្មើសពុករលួយដូចមានចែងនៅក្នុងច្បាប់នេះ។ ត្រូវចាត់ទុកជាអំពើទទួលផលបន្តពីបទល្មើសពុករលួយផងដែរចំពោះ។
១ - អំពើធ្វើអន្តរការី ដើម្បីបញ្ជូនរបស់អ្វីមួយដោយដឹងថា របស់នោះបានមកពីបទល្មើសពុករលួយ។
២ - អំពើដែលបានទទួលប្រយោជន៍ពីផលបន្តបទល្មើសពុករលួយដោយបានដឹងហេតុផលការណ៍ច្បាស់។
អំពើទទួលផលបន្តបទល្មើសពុករលួយត្រូវផ្តន្ទាសទោសដាក់ពន្ឋគារពី ២ (ពីរ) ឆ្នាំ ទៅ ៥(ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤ 000 000 (បួនលាន) រៀល ទៅ ១0 000 000 (ដប់លាន) រៀល។
អំពើទទួលផលបន្តពីបទល្មើសពុករលួយត្រូវផ្តន្ទាសទោសដាក់ពន្ឋគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ កាលបើបទល្មើសនេះស្រួលត្រូវបានប្រព្រឹត្តឡើងៈ
១ - ជាទម្លាប់ ។
២ - ដោយប្រើប្រាស់ភាពងាយស្រួលដែលទទួលបានពីសកម្មភាពវិជ្ជាជីវៈផ្តល់ឲ្យ។
៣ - ជាក្រុមមានការចាត់តាំង។
មាត្រា ៣៨ - បទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល
ជនណាដែលមិនបានប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬបានប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិរបស់ខ្លួនទៅតាមបទប្បញ្ញត្តិដែលមានចែងនៅក្នុងមាត្រា១៧ (សមាសភាពបុគ្គលដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល) មាត្រា ១៨ (របបប្រកាសទ្រព្យសម្បត្តិ និងបំណុល) និងមាត្រ ១៩ (ជនផ្សេងទៀតដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល)នៃច្បាប់នេះ ត្រូវផ្តន្ទាសទោសដាក់ពន្ឋគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១00 000 (មួយសែន) រៀល ទៅ ២ 000 000 (ពីរលាន) រៀល ហើយត្រូវបានបង្ខំឲ្យធ្វើការប្រកាសទ្រព្យសសម្បត្តិ ជូនអង្គភាពប្រឆាំងអំពើពុករលួយ។ ក្នុងករណីរឹងរូសមិនព្រមប្រកាសទ្រព្យសម្បត្តិទៀតត្រូវផ្តន្តាសទោសទ្វេដង។
ដោយឡែកចំពោះថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលប្រធានអង្គភាពប្រឆាំងអំពើពុករលួយមានភារកិច្ចរំលឹកជាលាយលក្ខណ៍អក្សរដល់ថ្នាក់ដឹកនាំនៃអង្គការសង្គមស៊ីវិលមុននឹងអនុវត្តមាត្រនេះ។
មាត្រា ៣៩ - បទទម្លាយការសម្ងាត់នៃប្រភពព័ត៌មានស្តីពីអំពើពុករលួយ
ជនណាដែលធ្វើឲ្យធ្លាយការសម្ងាត់នៃប្រភពព័ត៌មានស្តីពីអំពើពុករលួយ ត្រូវផ្តន្ទាសទោសដាក់ពន្ឋគារពី ១(មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ ។
ការរក្សាការសម្ងាត់ដាច់ខាត មិនអាចជាឧបសគ្គដល់ការប្រើសិទ្ឋិនៃការការពារខ្លួនឡើយ។
មាត្រា ៤០ - បទរារាំង និងការជ្រៀតជ្រែកដល់ការងាររបស់អង្គភាពប្រឆាំងអំពើពុលរលួយ
អ្នករាជការសាធារណៈ យោជិន នគរបាលជាតិ ពលរដ្ឋដែលទទួលអាណត្តិសាធារណៈតាមការបោះឆ្នោត មន្រ្តីស៊ីវិល មន្រ្តីសាធារណៈបរទេស ឬមន្រ្តីនៃអង្គការអន្តរជាតិសាធារណៈ ដែលធ្វើការសម្លុតគំរាមកំហែង រារាំង ឬជ្រៀតជ្រែកក្នុងការបំពេញមុខងាររបស់មន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ
ត្រូវផ្តន្ទាសទោសដាក់ពន្ឋគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៥ 000 000 (បួនលាន) រៀល ទៅ ១0 000 000 (ដប់លាន) រៀល។
មាត្រា ៤១ - បទប្តឹងបរិហាដោយភូតកុហក
អំពើប្តឹងបរិហាដោយភូតកុហកដល់អង្គភាពប្រឆាំងអំពើពុករលួយ ឬតុលាការនូវអង្គហេតុបទល្មើសពុករលួយ កាលបើអំពើនេះនាំឲ្យធ្វើការស្រាវជ្រាវដោយឥតប្រយោជន៍ត្រូវផ្តន្ទាសទោសដាក់ពន្ឋគារពី ១ (មួយ) ខែ ទៅ ៦ (ប្រាំមួយ) ខែ និងពិន័យជាប្រាក់ពី ១00 000 (មួយសែន) រៀល ទៅ ១ 000 000 (មួយលាន) រៀល។
មាត្រា ៤២ - បទបំពានលើទ្រព្យសម្បត្តិដែលជាកម្មវត្ថុនៃការចាប់យក
បុគ្គលណាដែលគ្មានសិទ្ឋិធ្វើការផេ្ទរអនុប្បទាន ឬធ្វើការដោះដូរនូវទ្រព្យសម្បត្តិដែលជាកម្មវត្ថុនៃការចាប់យកដោយរំលោភលើបទប្បញ្ញត្តិនៃមាត្រា ៣០ (ការចាប់យក)នៃច្បាប់នេះត្រូវផ្តន្ទាសទោសដាក់ពន្ឋគារពី ១ (មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ២ 000 000 (ពីរ) រៀល ទៅ ១0 000 000 (ដប់លាន) រៀល។
មាត្រា ៤៣ - បទល្មើសពុករលួយតូចតាន និងទោស
ត្រូវផ្តន្ទាសទោសដាក់ពន្ឋគារពី ៧ (ប្រាំពីរថៃ្ង) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ ជនណាដែលប្រព្រឹត្តបទល្មើសដែលបញ្ញត្តិនៅក្នុងច្បាប់នេះ ហើយបានបំពេញលក្ខខណ្ឌទាំងអស់ដូចខាងក្រោមៈ
- បទល្មើសប្រព្រឹត្តឡើងសម្រាប់ជីវភាពប្រចាំថ្ឡៃ
- បទល្មើសប្រព្រឹត្តឡើងមានលក្ខណៈតូចតាច
- បទល្មើសដែលមិនបង្កព្យសនកម្មធ្ឡន់ធ្ឡរដល់សង្គមជាតិ
- មានការវាយតម្លៃទទួលស្គាល់ពីអង្គភាពប្រឆាំងអំពើពុករលួយថាជាបទល្មើសពុករលួយតូចតាច។
មាត្រា៤៤ - ការប៉ុនប៉ង
ការប៉ុនប៉ប្រព្រឹត្តបទបជ្ឈឹមដូចមានចែងនៅក្នុងមាត្រា២៧៨ (បទល្មើសសំណូកនៃនិយោជិក) មាត្រា២៧៩ (បទសូកបាន់ដល់នៃនិយោកជិក) មាត្រា៣៨៧ (បទដេញថ្លៃមិនត្រឹមត្រូវ) មាត្រា៤០៤ (និយមន័យនៃការសម្អាត់ប្រាក់) មាត្រា៤០៥ (ទោសដែលត្រូវអនុវត្ត) មាត្រា៤០៦ (ស្ថានទម្ឡន់ទោស) មាត្រា៥៩២ (និយាយន័យនៃវីតិក្រម) មាត្រា៥៩៣ (ទោសដែលត្រូវអនុវន្ត) មាត្រា៥៩៧ (និយមន័យនៃការកេងយកផលប្រយោជន៍ដោយខុសច្បាប់) មាត្រា៥៩៨ (ទោសដែលត្រូវអនុវត្ត) មាត្រា៥៩៩ (និយមន័យនៃបក្ខានុគ្រោះ) មាត្រា៦០០ (ទោសដែលត្រូវអនុវត្ត) មាត្រា៦៣៨ (បទសូកប៉ាន់ចំពោះអ្នកមាននីតិសម្បទាដើម្បីធ្វើលិខិតបញ្ជាក់មិនពិត) មាត្រា៦៤០ (បទសូកប៉ាន់ចំពោះសមាជិកនៃគណៈវិជ្ជាជីវៈរំលោភអំណាច) និងមាត្រា៤០ (បទរារាំងនិងការជ្រៀតជ្រែកដល់ការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ) នៃច្បាប់នេះត្រូវផ្តន្ទាទោសដូចគ្នានឹងបទបជ្ឈឹមបានសម្រេចដែរ។
មាត្រា៤៥ - ទោសបន្ថែមអនុវត្តចំពោះបទល្មើសពុករលួយ
ចំពោះបទល្មើសពុករលួយដូចមានចែងនៅក្នុងច្បាប់នេះទោសបន្ថែមមួយឬច្រើនចដូចខាងក្រោមអាចត្រូវបានប្រកាសពីៈ
១ - ការដកសិទ្ធិពលរដ្ឋខ្លះជាស្ថាពរឬសម្រាប់រយៈពេលមិនលើសពី៥ (ប្រាំ) ឆ្នាំ
២ - ការហាមឃាត់ចំពោះការប្រកបមុខរបរជាស្ថាពរឬសម្រាប់រៈពេលមិនលើសពី៥ (ប្រាំ) ឆ្នាំការបើបទល្មើសនេះបានប្រព្រឹត្តក្នុងការប្រកបមុខរបរឬក្នុងឱកាសនៃការប្រកបមុខរបរនេះ។
៣ - ការហាមឃាត់នូវការស្នាក់អាស្រ័យនៅសម្រាប់រយៈពេលមិនលើសពី១០ (ដប់) ឆ្នាំចំពោះបទល្មើសឧក្រិដ្ឋនិងសម្រាប់រយៈពេលមិនលើសពី៥ (ប្រាំ) ឆ្នាំចំពោះបទល្មើសមជ្ឈឹម។
៤ - ការហាមឃាតទណ្ឌិតបរទេសនូវការចូលមកនិងស្នាក់អាស្រ័យនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជាស្ថាពរសម្ភារៈឬវត្ថុណាមួយដែលប្រើសម្រាប់ប្រព្រឹត្តបទល្មើសឬដែលមានគោលដៅប្រព្រឹត្តបទល្មើស។
៥ - ការរឹបអូសឧបករណ៍សម្ភារៈឬវត្ថុណាមួយដែលប្រើសម្រាប់ប្រព្រឹត្តបទល្មើសឬដែលមានគោលដៅប្រព្រឹត្តបទល្មើស។
៦ - ការរឹបអូសវត្ថុឬមូលនិធិដែលជាទីដៅនៃបទល្មើស។
៧ - ការរឹបអូសផលទុនឬទ្រព្យសម្បត្តិដែលជាផលកើតជាពីបទល្មើស។
៨ - ការរឹបអូសនូវឧបភោគភណ្ឌសម្ភារៈនិងគ្រឿងសង្ហារិមតែងលំអទីតាំងដែលក្នុងទីតាំងនោះបទល្មើសត្រូវបានប្រព្រឹត្ត។
៩ - ការរឹបអូសនូវយានយន្តរបស់ទណ្ឌិតមួយគ្រឿងឬច្រើនគ្រឿង។
១០ - ការហាមឃាត់ចំពោះការកាន់កាប់ឬយកតាមខ្លួននូវអាវុធជាតិផ្ទុះជាស្ថាពរឬសម្រាប់រយៈពេលមិនលើសពី៥ (ប្រាំ) ឆ្នាំ។
១១ - ការបិទគ្រឹះស្ថានដែលត្រូវបានប្រើប្រាស់សម្រាប់ត្រៀមរៀបចំបទល្មើសឬប្រព្រឹត្តបទល្មើសជាស្ថាពរឬសម្រាប់រយៈពេលមិនលើសពី៥ (ប្រាំ) ឆ្នាំ។
១២ - ការហាមឃាតការធ្វើអជីវកម្មលើគ្រឹះស្ថានដែលបើកជាសាធារណៈឬដែលប្រើប្រាស់ដោយសាធារណជនជាស្ថាពរឬសម្រាប់រយៈពេលមិនលើសពី៥ (ប្រាំ) ឆ្នាំ។
១៣ - ការបណ្តេញចេញពីលទ្ធកម្មសាធារណៈ។
១៤ - ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសសម្រាប់រយៈពេលមិនលើសពី២ (ពីរ) ឆ្នាំ។
១៥ - ការចេញផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មានសរសេរ។
១៦ - ការចាក់ផ្សាយសេចក្តីសម្រេចផ្តន្ទាទោសតាមគ្រប់មធ្យោបាយគមនាគមន៍សោតទស្សន៍សម្រាប់រយៈពេលមិនលើសពី៨ (ប្រាំបី) ថ្ឡៃ។
មាត្រា ៤៦ - ទោសបន្ថែមអនុវត្តចំពោះនីតិបុគ្គល
នីតិបុគ្គលដែលបានប្រព្រឹត្តបទល្មើសពុករលួយដែលមានចែងក្នុងមាត្រា ៣៧ (បទទទួលផលបន្តពីបទល្មើសពុករលួយ) នៃច្បាប់នេះ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ដល់ ១០០.០០០.០០០ (មួយរយលាន) រៀល និងត្រូវទទួលទោសបន្ថែមមួយ ឬច្រើនដូចខាង ក្រោមនេះ៖
១ - ការរំលាយចោល។
២ - ការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ។
៣ - ការហាមឃាត់ចំពោះការធ្វើសកម្មភាពមួយ ឬច្រើន។
៤ - ការបណ្ដេញចេញពីលទ្ធកម្មសាធារណៈ។
៥ - ការហាមឃាត់ចំពោះការអំពាវនាវសាធារណៈដល់ការសន្សំសំចៃ។
៦ - ការហាមឃាត់ចំពោះការចេញមូលប្បទានបត្រក្រៅពីមូលប្បទានបត្រដែលបញ្ជាក់ដោយធនាគារណាមួយ។
៧ - ការហាមឃាត់ចំពោះការប្រើបណ្ណទូទាត់។
៨ - ការបិទគ្រឹះស្ថានដែលប្រើសម្រាប់ធ្វើការរៀបចំ ឬប្រព្រឹត្តបទល្មើស។
៩ - ការហាមឃាត់ចំពោះការធ្វើអាជីវកម្មលើគ្រឹះស្ថានដែលបើកចំហដល់សាធារណជន ឬដែលបានប្រើប្រាស់ដោយសាធារណជន។
១០ - ការរឹបអូសឧបករណ៍សម្ភារៈ ឬវត្ថុណាមួយដែលប្រើសម្រាប់ប្រព្រឹត្តបទល្មើស ឬដែលមានគោលដៅសម្រាប់ប្រព្រឹត្តបទល្មើស។
១១ - ការរឹបអូសនូវវត្ថុ ឬមូលនិធិដែលជាទីនៃបទល្មើស។
១២ - ការរឹបអូសផលទុន ឬទ្រព្យសម្បត្តិដែលជាផលកើតចេញពីបទល្មើស។
១៣ - ការរឹបអូសនូវឧបភោគភណ្ឌ សម្ភារៈ និងចលនាវត្ថុនៅក្នុងទីកន្លែងដែលបទល្មើសបានប្រព្រឹត្ត។
១៤ - ការបិទផ្សាយនៃសេចក្តីសម្រេចផ្តន្ទាទោស។
១៥ - ការចេញផ្សាយនូវសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មាន ឬផ្សាយតាមមធ្យោបាយគមនាគមន៍សោតទស្សន៍។
មាត្រា ៤៧ - ការផ្សាយចេញនូវកំណត់ត្រារបស់ធនាគារ
គ្រឹះស្ថានឥណទាន ឬស្ថាប័នហរិញ្ញវត្ថុរួចផុតពីការទទួលខុសត្រូវទាំងអស់ ហើយគ្មានបណ្តឹងព្រហ្មទណ្ឌណាមួយត្រូវបានធ្វើប្រឆាំងនឹងអ្នកដឹកនាំ ឬអាណត្តិនៃគ្រឹះស្ថាន ឬស្ថាប័ននោះឡើយ ប្រសិនបើប្រតិបត្តិការនោះត្រូវបានអនុវត្តស្របតាមបទប្បញ្ញត្តិច្បាប់លើកលែងតែក្នុងករណី ដែលរកឃើញថាមានការព្រមព្រៀងគ្នាជាមុន ដើម្បីរៀបចំបន្លំជាមួយម្ចាស់ប្រាក់ ឬអ្នកធ្វើប្រតិបត្តិការ។
មាត្រា ៤៨ - សេចក្តីសម្រេចរឹបអូស
នៅពេលដែលបុគ្គលណាមួយត្រូវបានផ្តន្ទាទោសពីបទល្មើសពុករលួយ តុលាការត្រូវសម្រេចរឹបអូសផលនៃអំពើពុករលួយទាំងអស់ដែលរួមមាន ទ្រព្យសម្បត្តិ សម្ភារៈ និងឧបករណ៍ទាំងអស់ដែល ជាកម្មវត្ថុនៃអំពើពុករលួយជាសម្បត្តិរដ្ឋ។
ប្រសិនបើផលនៃអំពើពុករលួយខាងលើត្រូវបានបំប្លែងទៅជាទ្រព្យសម្បត្តិផ្សេងពីសភាព ដើម ទ្រព្យសម្បត្តិដែលត្រូវបានបំប្លែងនេះក៏ត្រូវក្លាយជាកម្មវត្ថុនៃការរឹប អូសដល់ទីកន្លែងដែលទ្រព្យសម្បត្តិនេះក៏ត្រូវរឹបអូសផងដែរ។
ប្រសិនបើផលនៃអំពើពុករលួយនេះបង្កើតឲ្យមានជាចំណូល ឬផលដទៃផ្សេងទៀតចំណូល និងផលទាំងនេះក៏ត្រូវរឹបអូសផងដែរ។
ប្រសិនបើផលទាំងនោះរលាយបាត់ ឬបាត់តម្លៃតុលាការអាចបញ្ជាឲ្យទូទាត់តម្លៃដើមផងទាំងនោះ។
មាត្រា ៤៩ - ការទាមទារឲ្យបញ្ជូននូវផលនៃបទល្មើសពុកលួយ
នៅក្នុង ករណីដែលរកឃើញថាទ្រព្យសម្បត្តិ និងផលនៃអំពើពុករលួយត្រូវបានរក្សាទុកនៅក្នុងរដ្ឋបរទេស អាជ្ញធរមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជាត្រូវចាត់វិធានការ ដើម្បីទាមទារយកទ្រព្យសម្បត្តិ និងផលទាំងនោះមកកម្ពុជាក៏ត្រូវធ្វើសហប្រតិបត្តិការជាមួយប្រទេស ដទៃដែលលើកសំណើសុំបញ្ជូនទៅវិញនូវផលនៃបទល្មើសពុករលួយ ដែលត្រូវបានរក្សាទុកក្នុងប្រទេសកម្ពុជា។