មាត្រា ៥៦ - និរាកណ៍
បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងច្បាប់នេះត្រូវទុកជានិរាករណ៍។
មាត្រា ៥៧ - ការប្រកាសឲ្យប្រើប្រាស់
ច្បាប់នេះ ត្រូវបានប្រកាសជាការប្រញាប់។
មាត្រា ៥៨ - ការអនុវត្តច្បាប់
បន្ទាប់ពីការចូលជាធរមាននៃច្បាប់នេះ បទប្បញ្ញត្តិដែលមានចែងនៅក្នុងជំពូកទី៦ នៃច្បាប់នេះ ត្រូវយកមកអនុវត្តភ្លាម។
បទប្បញ្ញត្តិដែលមានចែងនៅក្នុងជំពូកទី៦ នៃច្បាប់នេះ មានអនុភាពអនុវត្តក្នុងរយៈពេល១២ (ដប់ពីរ) ខែ ក្រោយពេលដែលក្រមព្រហ្មទណ្ឌត្រូវបានអនុវត្តទាំងស្រុង។