មាត្រា ៥៥ - ការរៀបចំដំណើរការរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងអង្គភាពប្រឆាំងអំពើពុករលួយ
បន្ទាប់ពីច្បាប់នេះត្រូវបានប្រកាសឲ្យប្រើ រាជរដ្ឋាភិបាលត្រូវរៀបចំឲ្យមានក្រុមប្រឹក្សាជាតិប្រឆាំង អំពើពុករលួយ និងអង្គភាពប្រឆាំងអំពើពុករលួយក្នុងរយៈពេល ៦ (ប្រាំមួយ) ខែ យ៉ាងយូរ។
អង្គភាពដើមប្រឆាំងអំពើពុករលួយត្រូវទទួលបន្ទុកអនុវត្តភារកិច្ចប្រឆាំងអំពើពុករលួយតាមច្បាប់ជាធរមាន និងផ្សព្វផ្សាយច្បាប់នេះរហូតដល់ស្ថាប័នប្រឆាំងអំពើពុករលួយត្រួវបានរៀបចំហើយ ទើបអង្គភាពដើមប្រឆាំងអំពើពុករលួយនេះត្រូវរំលាយ។