ព្រឹត្តិការណ៍ថ្មី
- សេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃសិក្ខាសាលាតាមរយៈអនឡាញរបស់សមាគមអន្តរជាតិនៃអាជ្ញាធរ ប្រឆាំងអំពើពុករលួយ (IAACA) ស្តីពី “កោសលវិច័យឌីជីថល និងគណនេយ្យ៖ ការអនុវត្ត ជាក់ស្តែងក្នុងសំណុំរឿងប្រឆាំងអំពើពុករលួយ-ការស៊ើបអង្កេត រហូតដល់ការកាត់ទោស”។ NEW
- សារលិខិតរំលែកមរណទុក្ខ របស់ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃស្ថាប័នប្រឆាំងអំពើពុករលួយ សូមគោរពជូន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ មានសេចក្តីក្រៀមក្រំ និងសោកស្តាយជាពន់ពេកនូវដំណឹងដ៏ក្រៀមក្រំអំពី មរណភាពរបស់ ឯកឧត្តម សុក ខា អតីតអនុប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលត្រូវជាឪពុកក្មេកជាទីគោរពស្រលាញ់បំផុតរបស់ សម្តេចមហាមន្ត្រី និងជាឪពុកបង្កើតរបស់ លោកជំទាវ បានទទួលមរណភាព កាលពីថ្ងៃចន្ទ ១៣ រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០៥ : ៥៥ នាទីល្ងាច ក្នុងជន្មាយុ ៩០ ឆ្នាំ ដោយជរាពាធ។ NEW
- កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោកជំទាវ បានផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះ ឯកឧត្តម សូ ម៉ារ៉ា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងបុត្រា បុត្រី ព្រមទាំងក្រុមគ្រួសារអំពីមរណភាពរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ជាម លាភ ដែលត្រូវជាម្តាយបង្កើតជាទីគោរពស្រលាញ់បំផុតរបស់ ឯកឧត្តម បានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ១២ រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៩: ២៥ នាទីយប់ ក្នុងជន្មាយុ ៩០ ឆ្នាំ ដោយជរាពាធ។ NEW
- លិខិតថ្វាយព្រះពរ របស់ ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្ដីរាជការអង្គភាពប្រឆាំងអំពើពុករលួយ នៃស្ថាប័នប្រឆាំងអំពើពុករលួយ សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សអធិកអធម មហាប្រសើរ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៩ យាងចូល ៩០ ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវ នឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នេះ។
- សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី សម័យប្រឡង ១៨ ឧសភា ២០២៥។
- សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការចូលរួមសិក្ខាសាលាស្ដីពី «អភិបាលកិច្ច និងគណនេយ្យភាពសម្រាប់បណ្ដាប្រទេសអាស៊ាន» កាលពីថ្ងៃទី១៤ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុង Nanchang ខេត្ត Jiangxi នៃសាធារណរដ្ឋប្រជាមានិតចិន។
- សារលិខិតរំលែកមរណទុក្ខ របស់ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃស្ថាប័នប្រឆាំងអំពើពុករលួយ គោរពជូន លោកជំទាវ សាប៊ី ពិន្តា ព្រមទាំងក្រុមគ្រួសារ មានសេចក្តីក្រៀមក្រំ និងសោកស្តាយជាពន់ពេកនូវដំណឹងដ៏ក្រៀមក្រំបំផុតអំពី មរណភាពរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ ទីប្រឹក្សា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធភា នៃព្រះរាជាណាចក្រកម្ពុជា និងជា អតីតសមាជិករាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា ដែលត្រូវជាស្វាមីរបស់ លោកជំទាវ កាលពីថ្ងៃអាទិត្យ ១៣ កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២: ៥០ នាទី ទៀបភ្លឺ ក្នុងជន្មាយុ ៨៩ ឆ្នាំ ដោយជរាពាធ។
- ញត្តិគាំទ្រ របស់ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃស្ថាប័នប្រឆាំងអំពើពុករលួយ ក្នុងចំណាត់ការដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ។
- សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការប្រឡងប្រជែងថ្នាក់ជាតិជ្រើសរើសបេក្ខជនចូលរៀនថ្នាក់ឆ្នាំទី១ សម្រាប់កម្រិត បរិញ្ញាបត្ររងនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល ឆ្នាំសិក្សា ២០២៤-២០២៥ ។សម័យប្រឡង ២៦-២៧ មេសា ២០២៥។
- សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការអញ្ជើញចូលរួមរបស់ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ក្នុងកិច្ចប្រជុំពេញអង្គលើកទី៦ របស់បណ្តាញប្រតិបត្តិការសកល នៃអាជ្ញាធរអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ (GlobE Network)។
ចំនួនអ្នកចូលទស្សនា