ព្រឹត្តិការណ៍ថ្មី
- លិខិតរបស់លោក Drago KOS ជាព្រឹទ្ធបុរសបណ្តោះអាសន្ន និងជាលេខាធិការប្រតិបត្តិរបស់បណ្ឌិត្យសភាអន្តរជាតិប្រឆាំងអំពើពុករលួយ (IACA) ថ្លែងអំណរគុណចំពោះអង្គភាពប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបង់វិភាគទានចំនួន ១៥,០០០អឺរ៉ូ ចូលទៅក្នុងកញ្ចប់ថវិកាទូទៅរបស់ IACA សម្រាប់ឆ្នាំ២០២៥។ ការចូលរួមវិភាគទាននេះ គឺដើម្បីជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកម្មវិធីការងាររបស់ IACA សម្រាប់គោលដៅរួមនៃសុចរិតភាព និងអភិបាលកិច្ចល្អជាសកល។ NEW
- សារលិខិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិ និងអន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ។ NEW
- សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលការចូលរួមសង្កេតការណ៍ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យចូលបម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ សម័យប្រឡង ២៥ តុលា ២០២៥។ NEW
- សេចក្តីជូនដំណឹង ស្តីពី កិច្ចប្រជុំលើកទី៤ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.)ថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
- កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោកជំទាវ បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនចំពោះ លោកជំទាវ ចាន់ សុខុម ព្រមទាំងក្រុមគ្រួសារ នូវដំណឹងដ៏ក្រៀមក្រំអំពីមរណភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សេង វ៉ាន់ធី អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្អសមុទ្រ ដែលជា ស្វាមីជាទីគោរពស្រលាញ់បំផុតរបស់ លោកជំទាវ បានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ២ កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៦ : ៣០ នាទី ក្នុងជន្មាយុ ៦៧ ឆ្នាំ ដោយរោគាពាធ។
- លិខិតជូនពរ របស់ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្ដីរាជការអង្គភាពប្រឆាំងអំពើពុករលួយ នៃស្ថាប័នប្រឆាំងអំពើពុករលួយ សូមគោរពជូន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាល នៃខួបចម្រើនជន្មាយុ របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គម្រប់ ៤២ ឆ្នាំ ឈានចូល ៤៣ ឆ្នាំ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
- ដីកា ស្តីពីការលើកលែងការបង់តម្លៃសេវាលើការបញ្ជាក់ វិញ្ញាបនបត្របណ្តោះអាសន្ន មធ្យម សិក្សាទុតិយភូមិ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្នាក់ទី១២ សម័យប្រឡងថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៥ របស់រដ្ឋបាលស្រុកបាកាន ខេត្តពោធិ៍សាត់។
- ដីកា ស្តីពីការលើកលែងការបង់តម្លៃសេវាលើការបញ្ជាក់វិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាបឋមភូមិ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្នាក់ទី១២ សម្រាប់ឆ្នាំ២០២៥ របស់រដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ។
- សេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន-ផេក លើកទី២១ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៨-៣០ ខែ តុលា ឆ្នាំ ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
- សេចក្តីជូនដំណឹង ស្តីពីកិច្ចប្រជុំលើកទី៣ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅអង្គភាពប្រឆាំងអំពើពុករលួយ។
ចំនួនអ្នកចូលទស្សនា









