ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងកុ្រមគួ្រសារ ចំពោះមរណភាពរបស់ឧបាសិកា សែន សុគន្ធ ដែលត្រូវជាម្តាយក្មេកជាទីគោរពស្រលាញ់បំផុតរបស់ ឯកឧត្តមសន្តិបណ្ឌិត និងជាម្តាយបង្កើតរបស់លោកជំទាវ បានទទួលមរណភាព កាលពីថ្ងៃពុធ ១ រោច ខែទុតិយាសាឍ ឆ្នាំថោះបញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៧ : ៣៤ នាទីព្រឹក ក្នុងជន្មាយុ ៨៨ ឆ្នាំ ដោយជរាពាធ។
 Untitled Document