លិខិតអបអរសាទរ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត សូមសម្តែងនូវ មនោសញ្ចេតនារំភើបរីករាយ និងអបអរសាទរយ៉ាងកក់ក្ដៅបំផុត ក្នុងឱកាសដ៏ឧត្តុង្គឧត្តមដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលបាន នូវ “មេដាយមរតកអូឡាំពិកអន្តរជាតិ” ដែលផ្តល់ជូនដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ - IOC ក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ។
 Untitled Document