លិខិតអបអរសាទរ សូមគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត សូមសម្ដែងនូវ មនោសញ្ចេតនារំភើបរីករាយ និងអបអរសាទរយ៉ាងកក់ក្តៅបំផុត ក្នុងឱកាសដ៏ឧត្តុង្គឧត្ដមដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវគោរមងារកិត្តិយសជា “ពុទ្ធមាមកាភិបាល" ពីអង្គការពុទ្ធសាសនិកពិភពលោក និងសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក “មនុស្សសាស្ត្រ និងសាមគ្គីភាព" ពីសាកលវិទ្យាល័យណេហ្គរី ប៉ាដាង របស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ។
 Untitled Document