ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងលោកជំទាវ ព្រមទាំងកុ្រមគ្រួសារ ដោយបានទទួលដំណឹងអំពីមរណភាពរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន ដែលត្រូវជាម្តាយជាទីគោរពស្រលាញ់បំផុតរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ និងជាម្តាយក្មេករបស់លោកជំទាវ ដែលបានទទួលមរណភាពនៅថ្ងៃចន្ទ ៥ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៩ : ០០នាទី ក្នុងជន្មាយុ ៨៦ ឆ្នាំ ដោយជរាពាធ។
 Untitled Document