សារលិខិតចូលរួម​រំលែកមរណទុក្ខ របស់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្ដី ប្រធានអង្គភាព​ប្រឆាំងអំពើពុករលួយ
*******************
ផ្ញើជូនចំពោះលោក ហ៊ូ ស្ថាបនា ប្រធាននាយកដ្ឋានបច្ចេកទេស និងកោសលវិច័យ នៃអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងក្រុមគ្រួសារ និងសាច់សាលោហិតទាំងអស់ ដោយលោកស្រី លី ស្រីមុំ ដែលត្រូវជាមាតាបង្កើតរបស់លោក ហ៊ូ ស្ថាបនា បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៦ និង ៣០នាទីល្ងាច ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ ។
 Untitled Document