ស្ថានទូតនៃ​សាធារណរដ្ឋ​ប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការកោតសរសើរចំពោះអង្គភាព​ប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានផ្ញើលិខិតថ្លែងអំណរគុណពីគណៈកម្មាធិការ​ជាតិត្រួតពិនិត្យនៃសាធារណរដ្ឋប្រជាមានិតចិន ជូនចំពោះ ឯកឧត្តម ឃាង សេង អនុប្រធានអង្គភាព​ប្រឆាំងអំពើពុករលួយ ដែលបានចូលរួមក្នុងសន្និសីទ ស្ដីពីសុចរិតភាពនៅក្នុងការឆ្លើយតបនឹងជំងឺ កូវីត-១៩ និងការស្ដារសេដ្ឋកិច្ចឡើងវិញដោយដៃគូរ​សហប្រតិបត្តិការផ្លូវមួយ ខ្សែក្រវ៉ាត់មួយ។
 Untitled Document