ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ​ទាំងអស់ នៃស្ថាប័នប្រឆាំងអំពើពុករលួយ សូមគោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដែល​ព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវដំណក់​ប្រេងជាលើកដំបូង នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ហើយក៏ជាខួបគម្រប់ ២២ឆ្នាំ នៃការបញ្ចប់សង្រ្គាម​តាមរយៈនយោបាយឈ្នះឈ្នះផងដែរ ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការទាំងអស់ នៃស្ថាប័នប្រឆាំងអំពើពុករលួយ សូមសម្ដែងនូវមនោសញ្ចេតនារំភើបរីករាយ និងអបអរសាទរយ៉ាងកក់ក្ដៅជាមួយការគោរពវាយតម្លៃខ្ពស់បំផុតជូនចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា មហាវិរបុរសជាតិ ដែលបាននាំមកនូវដំណក់ប្រេងដល់កម្ពុជាបន្ថែមពីលើសេចក្ដីសុខ សន្ដិភាព កិត្យានុភាព ការអភិវឌ្ឍន៍ និងស្ថិរភាពដ៏រឹងមាំជានិច្ចនិរន្ដជូនជាតិ មាតុភូមិកម្ពុជា ។
 Untitled Document