ព័ត៌មានបន្ថែម​ពាក់ព័ន្ធការប្រឡង​ក្របខណ្ឌមន្ត្រីរាជការស៊ីវិល​នៅអង្គភាពប្រឆាំង អំពើពុករលួយ (អ.ប.ព.) គណៈកម្មការរៀបចំការប្រឡង សូមជូនព័ត៌មានបន្ថែម​ពាក់ព័ន្ធការប្រឡងប្រជែង ជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិល អ.ប.ព. សម័យប្រឡង ១៥ មីនា ២០២០ (ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ១១ ថ្ងៃត្រង់) នៅសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ (RUPP) ឱ្យបានដឹងពីប្លង់អគារ បទប្បញ្ញត្តិសម្រាប់​បេក្ខជនប្រឡង និងបញ្ជីរាយនាមបេក្ខជន​តាមបន្ទប់នីមួយៗ ។ គណៈកម្មការរៀបចំការ​ប្រឡងនឹងបិទបញ្ជី​ឈ្មោះបេក្ខជននៅ អ.ប.ព. (នៅក្តារខៀនព័ត៌មាន​ខាងមុខ អ.ប.ព.) និងនៅ RUPP (អគារដំបូលទូក) នៅព្រឹកថ្ងៃសៅរ៍ ៕
 Untitled Document