ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ មហាឧបាសិកា កុសលចិន្ដាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត ដែលត្រូវជាម្ដាយក្មេងជាទីគោរពស្រឡាញ់បំផុត របស់ឯកឧត្តម បានទទួលមរណភាពកាលពីថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០៩:១៥នាទីព្រឹក ក្នុងជន្មាយុ ៩២ឆ្នាំ ដោយរោគាពាធ។
 Untitled Document