ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានផ្ញើសារលិខិតរំលែកទុក្ខ គោរពជូន ឯកឧត្តម ម៉ុក ម៉ារ៉េត សមាជិករដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោកជំទាវមហាឧបាសិកា ឈា ទ្បាង ភរិយាជាទីស្រទ្បាញ់របស់ឯកឧត្តម បានទទួលមរណភាពការពីថ្ងៃសៅរ៍ ៧ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៤:៤៤ នាទី នៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវនឹងម៉ោង ១៦:៤៤ នាទី នៅព្រះរាជាណាចក្រកម្ពុជា ក្នុងជន្មាយុ ៧០ ឆ្នាំ ដោយរោគាពាធ។
 Untitled Document