ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានផ្ញើសារលិខិតរំលែកទុក្ខ គោរពជូន លោកជំទាវ ម៉ៅ សាមឿន ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម វេជ្ជបណ្ឌិត ឈា ថាំង អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអតីតសមាជិកព្រឹទ្ធសភា នីតិកាលទី១ និងនីតិកាលទី២ នៃព្រឹទ្ធសភា ដែលត្រូវជាស្វាមីរបស់លោកជំទាវ បានទទួលមរណភាពនៅរសៀលថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៥:២៥នាទីរសៀល ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយរោគាពាធ ។
 Untitled Document