ព្រឹត្តិការណ៍ថ្មី
- សេចក្ដីណែនាំ របស់ក្រសួងមហាផ្ទៃ ស្ដីពីបែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលតាមយន្ដការច្រកចេញចូលតែមួយ នៃរដ្ឋបាលឃុំ សង្កាត់ ។ NEW
- គណៈប្រតិភូនៃអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ដឹកនាំដោយ ឯកឧត្តម បណ្ឌិត អ៊ន បញ្ហា ឧបការី នៃអ.ប.ព. នឹងចូលរួមក្នុង វេទិកាយុត្តិធម៌ពិភពលោក ឆ្នាំ២០២២ ចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ តាមរយៈអនទ្បាញ ពីទីក្រុងទ្បាអេ ប្រទេសហូទ្បង់។ NEW
- សេចក្តីជូនដំណឹង ស្តីពីលទ្ធផលសង្កេតការណ៍ដំណើរការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមផ្ទៃក្នុង ជំនាន់ទី២ សម័យប្រឡង ០១ មេសា ២០២២ ចំនួនសិស្សដែលត្រូវជ្រើសរើស ១៥រូប នៃបេក្ខជនសរុបចំនួន ៩៦រូប នៅមណ្ឌលប្រឡងរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ (បន្ទប់សហសាលជាន់ទី២) ប្រកាសលទ្ធផលស្ថាពរថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ។
- លិខិតថ្វាយព្រះពរ របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការអង្គភាពប្រឆាំងអំពើពុករលួយ នៃស្ថាប័នប្រឆាំងអំពើពុករលួយ សូមព្រះបរមរាជានុញ្ញាតក្រាបបង្គុំទូលថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៩ យាងចូល ៧០ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នេះ ។
- ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានផ្ញើសារលិខិតរំលែកទុក្ខ គោរពជូន ឯកឧត្តម ម៉ុក ម៉ារ៉េត សមាជិករដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោកជំទាវមហាឧបាសិកា ឈា ទ្បាង ភរិយាជាទីស្រទ្បាញ់របស់ឯកឧត្តម បានទទួលមរណភាពការពីថ្ងៃសៅរ៍ ៧ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៤:៤៤ នាទី នៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវនឹងម៉ោង ១៦:៤៤ នាទី នៅព្រះរាជាណាចក្រកម្ពុជា ក្នុងជន្មាយុ ៧០ ឆ្នាំ ដោយរោគាពាធ។
-
[លិខិតជូន លោក/លោកស្រី ម្ចាស់បណ្តឹងអនាមិក]
ករណីលើកទ្បើងថា លោក មាស លាងសេង មន្ត្រីនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល និងឈ្មោះ រ័ត្ន សុខុម បានឃុបឃិតគ្នាបោកប្រាស់ប្រជាពលរដ្ឋក្នុងភូមិឃ៉ំ លក់ផលិតផលយូនីស៊ីធី UNICITY។ - សេចក្ដីជូនដំណឹង ស្ដីពីកិច្ចប្រជុំលើកទី១១ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) ថ្ងៃសុក ១៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាព របស់ឯកឧត្តម តុប សំ និងលោកជំទាវកិត្តសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ព្រមទាំង សមាជិក សមាជិកា ៦រូបទៀត។
- សេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការ Ad-hoc ដើម្បីរៀបចំ និងសម្រេចលើកម្រៃសេវាបន្ថែមតាមប្រព័ន្ធគ្រប់គ្រងគុណភាព (DA's QMS) អនុលោមតាមការកំណត់នៃសេវាកម្មវាយតម្លៃទទួលស្គាល់ដល់អង្គភាពវាយតម្លៃភាពអនុលោម (CABs) ។
- ប្រកាសអន្តរក្រសួង ស្តីពីការកែសម្រួលប្រភេទ និងតម្លៃសេវាសាធារណៈ ដែលស្ថិតក្នុងកម្រងសេវាសាធារណៈរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- សេចក្តីប្រកាសព័ត៌មាន ស្តីពីពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការរវាងអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និង ក្រុមហ៊ុន ជេធី អុិនធើណេសិនណល (ខេមបូឌា) ឯ.ក ។
ចំនួនអ្នកចូលទស្សនា